Connect with us

ព័ត៌មានជាតិ

សហ​ប្រធានគណៈ​កម្មាធិការ​អាយ​ស៊ី​ស៊ី​-អង្គរ​ បារាំង​ និង​ជប៉ុន​ ប្រកាស​ជួយ​អភិរក្ស​ រយៈ​ពេល​១០​ឆ្នាំទៀត

បានផុស

នៅ

សហប្រធាន​បារាំង​ និងជប៉ុន​ បាន​ប្រកាស​ពីការ​សម្រេចចិត្ត​របស់រដ្ឋាភិបាល​នៃប្រទេសទាំងពីរ​ក្នុង​ពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅព្រឹក​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​នៃសេចក្តី​សម្រេចចិត្ត​នេះ​ ទទួលបាន​ការសាទរយ៉ាង​ខ្លាំងក្លាពីគ្រប់​ភាគីពាក់ព័ន្ធនៃ​កិច្ច​ប្រជុំ។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៩៣ ហើយនឹងត្រូវបញ្ចប់អាណត្តិទី៣របស់ខ្លួននៅចុងឆ្នាំ២០២៣។

តាមរយៈនៃការ​ប្រកាសនៃសេច​ក្តី​សម្រេច​ចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបន្តអាណត្តិលើកទី៤រហូតដល់ឆ្នាំ២០៣៣។ 

ក្នុងរយៈពេល៣០ឆ្នាំមកនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានទទួលជោគជ័យ​ជាប្រវត្តិសាស្ត្រ​នូវការធានាបានការជួសជុលប្រាង្គប្រាសាទធ្វើយ៉ាងណាធានាបាននូវភាពរឹងមាំរបស់ប្រាង្គប្រាសាទ ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគ្រប់គ្រងជួសជុល អភិរក្សនិងអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ចំពោះរយៈពេល១០ឆ្នាំខាងមុខទៀត គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងផ្តោតទៅលើការ​ងារ​បេតិកភណ្ឌ និងសហគមន៍ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបេតិកភណ្ឌ និសហគមន៍ដែល​ធ្វើឱ្យ​កិច្ច​ការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម