ព័ត៌មានអន្ដរជាតិ
អែលសាល់វ៉ាឌ័រ ដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រោះមនុស្សឃាតកើនឡើងដោយក្រុមជនពាល
រដ្ឋសភារបស់ប្រទេស អែលសាល់វ៉ាឌ័រ បានអនុម័តច្បាប់ដាក់រដ្ឋក្នុងគ្រាអាសន្នកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីដោះស្រាយអត្រាមនុស្សឃាតដែលកើនឡើងដោយក្រុមទំនើង Barrio 18 និង MS-13 បន្ទាប់ពីកម្លាំងប៉ូលិសបានរាយការណ៍ថា មានការសម្លាប់មនុស្ស៦២នាក់កាលពីថ្ងៃសៅរ៍។
សិទ្ធិរដ្ឋធម្មនុញ្ញរាប់ទាំងសេរីភាពសមាគម និងសិទ្ធិទទួលបានការការពារក្នុងតុលាការដែលគាំទ្រដោយរដ្ឋនឹងត្រូវបានផ្អាករយៈពេល៣០ថ្ងៃដើម្បីដាក់គោលដៅលើក្រុមឧក្រិដ្ឋជនឲ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមក្រឹត្យ។ កម្លាំងសន្តិសុខក៏នឹងត្រូវបានអនុញ្ញាតឲ្យស្ទាក់ចាប់ការហៅទូរសព្ទ និងឃុំខ្លួនជនសង្ស័យជាបឋមរយៈពេលវែងដែលស្ថិតក្រោមក្រឹត្យគ្រាអាសន្នថ្មីនេះ។

លោក Ernesto Castro ប្រធានសភាបាននិយាយតាមបណ្តាញសង្គម បន្ទាប់ពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលថា ៖«យើងបានធ្វើវាត្រឹមត្រូវសម្រាប់ប្រជាជនអែលសាល់វ៉ាឌ័រ។ យើងបានអនុម័តច្បាប់គ្រាអាសន្នដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលការពារជីវិតប្រជាជន អែលសាល់វ៉ាឌ័រ និងដើម្បីដោះស្រាយបទឧក្រិដ្ឋជាបន្តបន្ទាប់»។
ប្រទេស អែលសាល់វ៉ាឌ័រ មានប្រវត្តិសាស្ត្រជាយូរមកហើយនៃក្រុមឧក្រិដ្ឋកម្មដែលកើតមានឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងក្នុងចំណោមឧក្រិដ្ឋជនផ្ទាល់ដើម្បីគ្រប់គ្រងដែនដី និងផ្លូវរត់គ្រឿងញៀនឆ្លងកាត់អាមេរិកកណ្តាល។ ប្រទេសតូចនៅអាមេរិកកណ្តាលមួយនេះឈានមុខគេក្នុងពិភពលោកអំពីឃាតកម្មពាក់ព័ន្ធនឹងទំហំនៃប្រជាជនជាច្រើនឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ២០១០មក។
លោកប្រធានាធិបតី Nayib Bukele បានកាន់តួនាទីកាលពីខែមិថុនា ឆ្នាំ២០១៩ដោយមានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីបានសន្យាក្រោកឈរដើម្បីបង្ក្រាបក្រុមទំនើងដែលបានអុកឡុក អែលសាល់វ៉ាឌ័រ រាប់ឆ្នាំមកហើយ។
កាលពីឆ្នាំ២០២០ លោកអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងសាហាវដល់ប៉ូលិស និងទាហានដើម្បីបង្ក្រាបក្រុមទំនើងដែលលោកបាននិយាយថា កំពុងកេងចំណេញពីជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីហិង្សាមួយចុងសប្តាហ៍សម្លាប់មនុស្សទូទាំងប្រទេសហោចណាស់៥០នាក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


