សន្តិសុខសង្គម
អគ្គិភ័យឆេះបន្ទប់អគារនាគទិព្វ១នៅក្រុងប៉ោយប៉ែតសមត្ថកិច្ចប្រើពេលមួយម៉ោងទើបគ្រប់គ្រងបាន
បន្ទប់មួយនៅក្នុងអគារ នាគទិព្វ១ ក្នុងក្រុងប៉ោយប៉ែតត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កាការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍ដោយប្រើបេលមួយម៉ោងទើបគ្រប់គ្រងស្ថានការណ៍បាន។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចអគារនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបន្ទប់មួយក្នុងអគារនាគទិព្វ១ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលបាលក្រុងប៉ោយប៉ែត រថយន្ដពន្លត់របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងរថយន្ដពន្លត់អគ្គិភ័យរបស់កាស៊ីណូត្រូពីកាណា មកជួយបាញ់ពន្លត់១ម៉ោងក្រោយមកទើបភ្លើងរត់អស់ទាំងស្រុងមិនឆ្លងដល់បន្ទប់ផ្សេងៗទៀតឡើយ។

លោក គាត ហ៊ុល បានឲ្យដឹងបន្តទៀតថា បើតាមមន្ត្រីជំនាញបាននិយាយថា ភ្លើងដែលឆេះអគារនាគទិព្វ១នេះ ប្រហែលមកពីឆ្លងចរន្ដអគ្គិសនី ចំណែកទ្រព្យសម្បត្តិខូចខាតស្មានមិនទាន់ដឹងនៅឡើយ សំខាន់ពុំមានមនុស្សរងរបួសក្នុងហេតុការណ៍នោះ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


