សន្តិសុខសង្គម
ផឹកស្រវឹងរករឿងឪពុកម្ដាយដុតផ្ទះចោល និងគំរាមវាយបងប្អូនណាដែលហ៊ានចូលពន្លត់
បុរសវ័យ៣៣ឆ្នាំម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងមករករឿងឪពុកម្ដាយ និងដុតផ្ទះឆេះខ្ទេច ថែមទាំងគំរាមវាយបងប្អូនណាដែលហ៊ានចូលពន្លត់ភ្លើង។ ករណីនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៩និង៤៥នាទី នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា ជនបង្កមានឈ្មោះ ជា ដារី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ត្រូវជាកូនបង្កើតរបសជនគ្រោះឈ្មោះ ជា សំអាន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ សំ ខុន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ បានដុតបំផ្លាញផ្ទះទំហំ ៦x១០ មែត្រ ធ្វើអំពីរ ឈើប្រកស័ង្គសី ឆេះខ្ទេចទាំងស្រុង។

របាយការណ៍បានបញ្ជាក់ថា ក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានសហការណ៍ជាមួយកម្លាំងស្រុក អាជ្ញាធរ និងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ក៍ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់មុនសមត្ថកិច្ចចុះមកដល់ និងសុំអន្តរាគមន៍ពីលោកអធិការយករថយន្តពន្លត់អគ្គីភ័យស្រុកកៀនស្វាយ ចេញជួយអន្តរាគមន៍មិនឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាងនោះទេ និងមិនបណ្តាលអោយមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះគឺបណ្តាលមកពីជនបង្កត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ផឹកស្រាស្រវឹងមករករឿងឱពុកម្ដាយហើយដុតផ្ទះតែម្តង និងបានគំរាមនិងវាយបងប្អូនហាមមិនអោយចូលពន្លត់ពេលផ្ទះឆេះសន្ធោសន្ធៅទើបរត់គេចខ្លូនបាត់។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកគៀនស្វាយចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ទើបរលត់ជាស្ថាពរនៅវេលាម៉ោង១០និង០៣នាទីយប់៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


