ព័ត៌មានអន្ដរជាតិ
អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 តម្លៃជាង១ពាន់លានដុល្លារទៅប៊ុលហ្គារី
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តលើការលក់ដ៏មានឥទ្ធិពលនៃយន្តហោះចម្បាំង F-16 ចំនួន៨គ្រឿង និងសម្ភារៈពាក់ព័ន្ធទៅប្រទេសប៊ុលហ្គារីដែលគិតជាប្រាក់តម្លៃ១.៦៧៣ប៊ីលានដុល្លារអាមេរិក។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទ។
មន្ទីរបញ្ចកោណបាននិយាយថា អ្នកម៉ៅការសំខាន់គឺជាក្រុមហ៊ុន Lockheed Martin (LMT.N)។
មន្ត្រីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងលក់មិនពាក់ព័ន្ធផ្ទាល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលជំរុញឲ្យរដ្ឋាភិបាលក្រុងកៀវស្នើឲ្យប្រទេសដែលមានយន្តហោះចម្បាំង MiG ផលិតដោយរុស្ស៊ី រួមទាងប៊ុលហ្គារីផ្តល់ឲ្យពួកគេដើម្បីប្រើប្រាស់ប្រឆាំងនឹងកម្លាំងរុស្ស៊ី។

ក្នុងនាមជាផ្នែកមួយនៃអតីតប្លុកសូវៀត អ្នកបើកយន្តហោះអ៊ុយក្រែនបានហ្វឹកហាត់ប្រើប្រាស់យន្តហោះចម្បាំង MiG រួចហើយ ដូច្នេះអាចប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះដោយមិនចាំបាច់ហ្វឹកហាត់ទៀត។
ក្នុងលក្ខខណ្ឌនេះ យន្តហោះចម្បាំង MiGs អាចនឹងត្រូវបានជំនួសដោយយន្តហោះចម្បាំង F-16s ផលិតដោយអាមេរិក។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនកំណត់ពីលក្ខណៈនៃការលក់នេះថាជាការបំពេញបន្ថែមទេ ប៉ុន្តែលោកមិនបានបញ្ជាក់លំអិត។
ប្រភពជិតស្និទ្ធនឹងរឿងនេះបាននិយាយថា ការលក់មិនមានអ្វីច្រើនពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែនទេ ប៉ុន្តែជាផ្នែកមួយដែលប្រឹងប្រែងច្រើនឆ្នាំមកហើយរបស់ប្រទេសប៊ុលហ្គារីដើម្បីអភិវឌ្ឍ និងធ្វើឲ្យសមត្ថភាពការពារជាតិរបស់ខ្លួនកាន់តែល្អប្រសើរជាមួយសម្ព័ន្ធមិត្តណាតូ។
ប្រទេសប៊ុលហ្គារីបានប្រកាសពីការទិញយន្តហោះចម្បាំង F-16s រយៈពេល២ឆ្នាំមកហើយ។
ប្រភពផ្សេងទៀតបានកត់សំគាល់ថា យន្តហោះចម្បាំងទាំងនោះគឺជាការផលិតថ្មី ដូច្នេះពួកវានឹងមិនរួចរាល់សម្រាប់ការចែកចាយក្នុងរយៈបីទៅបួនឆ្នាំទេ។
អំពីសំណើរបស់ប៊ុលហ្គារី ត្រូវបានមន្ទីរបញ្ចកោណបាននិយាយថា រាប់ទាំងការទិញយន្តហោះចម្បាំង F-16 C Block 70 ចំនួន៤គ្រឿង យន្តហោះចម្បាំង F-16 D Block 70 ចំនួន៤គ្រឿង ម៉ាស៊ីន១១គ្រឿង ម៉ាស៊ីនបង្ហាញដែលអាចបង្កើតកម្មវិធី១១គ្រឿង និងរ៉ាដា AESA ១១គ្រឿង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


