Connect with us

នយោបាយ

ប្រធានាធិបតីកាហ្សាក់ស្ថាន អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូល CICA រយៈពេល២ ថ្ងៃ

បានផុស

នៅ

លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាជា​មួយលោក Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ឆ្លៀតក្នុងជំនួបនោះ លោក Kairat SARYBAY ក៏បានប្រគល់ជូននូវលិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក​ កាស៊ីម តតូកាយ៉េវ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែតុលា នៅទីក្រុងនូស៊ុលតង់ ប្រទេសកាហ្សាក់ស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សូកេន  បានវាយតម្លៃខ្ពស់ចំពោះ CICA ដែលជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពមួយដែលជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី និងសកលលោកផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្ញើនូវរឿងព្រេង រួមជាមួយនឹងរូបភាព និងសំណេរពីតំបន់អេកូទេសចរណ៍សំខាន់ៗ របស់កម្ពុជា ទៅកាន់លេខាធិការដ្ឋាន CICA ដើម្បីបោះពុម្ព និងផ្សាយពីពិពិធភាពនៃវប្បធម៌ដ៏សម្បូរបែបរបស់តំបន់អាស៊ីសម្រាប់អបអរសាទរពេលវេលាដ៏ឧត្តុង្គឧត្តមនេះ។ ក្នុងនាមជាឧត្តមមន្ត្រីកម្ពុជាសម្រាប់យន្តការ CICA លោក សុខ សូកេន បានគូសបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការ CICA ជាមួយបណ្ដាប្រទេសសមាជិកដទៃទៀត ដើម្បីធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។

ជាការឆ្លើយតប លោក Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី  បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ CICA ជាពិសេសចាប់តាំងពីកម្ពុជាក្លាយជាសមាជិក CICA ក្នុងឆ្នាំ២០១១ កន្លងមក។ លោកក៏បានអបអរសាទរកម្ពុជាផងដែរ ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២២ និងបានសន្យាថា នឹងខិតខំសហការជាមួយកម្ពុជាបន្ថែមទៀតក្នុងគោលបំណងរួម ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរួមនៅតំបន់អាស៊ី។

សូមបញ្ជាក់ថា​ សន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩២ ក្រោមគំនិតផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន ឯកឧត្តម Nursultan NAZARBAYEV ដោយមានគោល បំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ សន្តិភាព និងស្ថិរភាពនៅអាស៊ី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ការទប់ស្កាត់ការរីកសាយភាយនៃអាវុធប្រហារប្រល័យ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌។ សន្និសីទនេះ មានប្រទេសសមាជិកពេញ សិទ្ធិចំនួន២៧ ប្រទេស និងមានប្រទេសអង្កេតការណ៍ចំនួន០៩ និងមានអង្គការអង្កេតការណ៍ចំនួន៥ ខណៈកម្ពុជាបានចូលជាសមាជិកនៃ CICA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១៕​

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម