ព័ត៌មានអន្ដរជាតិ
WHO បញ្ជាក់ពីការវាយប្រហារជាង១០០ដងលើមន្ទីរពេទ្យនៅអ៊ុយក្រែន
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា ខ្លួនបានបញ្ជាក់ពីការវាយប្រហារជាង១០០លើកលើសេវាកម្មថែទាំសុខភាពក្នុងប្រទេសអ៊ុយក្រែន ខណៈមានការអំពាវនាវឲ្យមានការចូលមនុស្សធម៌ទៅទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានថា ៖«គិតត្រឹមពេលនេះ អង្គការសុខភាពពិភពលោកបានផ្ទៀងផ្ទាល់ឧបទ្ទវហេតុនៃការវាយប្រហារ១០៣លើកលើកន្លែងថែទាំសុខភាព។ សម្លាប់មនុស្ស៧៣នាក់ និងរបួស៥១នាក់ ក្នុងនោះមានបុគ្គលិកសុខាភិបាល និងអ្នកជំងឺផងដែរ»។

ក្នុងចំណោមការវាយប្រហារ៨៩លើកបានប៉ះពាល់ដល់មន្ទីរពេទ្យ និងភាគច្រើនបំផុតប៉ះពាល់លើសេវាដឹកជញ្ជូនដូចជារថយន្តសង្គ្រោះបន្ទាន់ជាដើម។
«យើងខ្ញុំមានការខឹងសម្បារខ្លាំងណាស់ដែលការវាយប្រហារលើកន្លែងថែទាំសុខភាពកំពុងបន្ត»។ លោកអគ្គនាយក WHO បាននិយាយ និងបន្ថែមថា ៖«ពួកគេបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ»។
ថ្លែងមុនពេលសន្និសីទសារព័ត៌មាននៅទីក្រុង Lviv នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO លោក Hans Kluge បានទួញសោកថា នៅពេលជំនួយសុខាភិបាលបានទៅដល់កន្លែងប៉ះពាល់ខ្លាំងជាច្រើន ក៏នៅតែមានកន្លែងជាច្រើនទៀតមិនទាន់ទៅដល់។
«វាជាការពិត មួយចំនួននៅតែពិបាកខ្លាំង។ ខ្ញុំគិតពីអាទិភាពចម្បង ខ្ញុំគិតថា យើងទាំងអស់គ្នាយល់ព្រម គឺទីក្រុង Mariupol»។ លោក Kluge ប្រាប់អ្នកកាសែត។
ស្ថិតនៅភាគអាគ្នេយ៍ដែលជាតំបន់យុទ្ធសាស្ត្ររវាងតំបន់ Crimea គ្រប់គ្រងដោយរុស្ស៊ី និងតំបន់ក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន ទីក្រុង Mariupol ជាកន្លែងដែលមានការប្រហារខ្លាំងបំផុតពីកម្លាំងយោធារុស្ស៊ី។
អ្នកស្រុកបាននិយាយអំពីការផ្លិចបំផ្លាញទាំងស្រុង និងស្ថានភាពធ្ងន់ធ្ងរ។ ទីក្រុងនេះមានប្រជាជនប្រមាណ៤០ម៉ឺននាក់មុនពេលសង្គ្រាមកើតឡើង ប៉ុន្តែឥឡូវនេះមានប្រហែលជា១២ម៉ឺននាក់ប៉ុណ្ណោះ។
កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីការបិទផ្លូវមនុស្សធម៌ចូលទៅក្នុងទីក្រុង Mariupol ដើម្បីលាក់បាំងភស្តុតាងនៃមនុស្សរាប់ពាន់នាក់ដែលត្រូវបានសម្លាប់។
លោក Kluge បានកត់សំគាល់ថា WHO បានបញ្ជូនបរិក្ខាវេជ្ជសាស្ត្រជាង១៨៥តោនទៅតំបន់រងគ្រោះខ្លាំងទូទាំងប្រទេស និងបានដល់មនុស្សកន្លះលាននាក់។ លោកប្រាប់ថា ឱសថស្ថានប្រហែលជា៥០%នៅអ៊ុយក្រែនបិទទ្វារ និងមណ្ឌលសុខភាព១០០០កន្លែងស្ថិតនៅជិតកន្លែងជម្លោះ ឬកន្លែងផ្លាស់ប្តូរគ្នាគ្រប់គ្រង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


