Connect with us

វប្បធម៌ ជំនឿ

អាជ្ញាធរជាតិអប្សរា ផ្ដោតជាធំ លើក្បួនខ្នាតស្លៀកពាក់បុរាណ នៅតំបន់រមណីយដ្ឋានអង្គរ

បានផុស

នៅ

របរថ្មី គឺការជួលស្លៀកសំលៀកបំពាក់បុរាណ ចូលទស្សនា និងថតរូបអនុស្សាវរីយ៍​នៅតំបន់អង្គរ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន និងយុវជន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចាប់ពីខានស្អែកនេះ។ ដោយមានតូបជួលសំលៀកបំពាក់បុរាណខ្លះ បានយកសំលៀកបំពាក់ និងរបៀបស្លៀកពាក់របស់ប្រទេសជិតខាងមកតែងជូនភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានចុះណែនាំកែតម្រូវឱ្យស្លៀកពាក់ត្រូវតាមក្បួនខ្នាតបុរាណខ្មែរវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះថា អាជ្ញាធរជាតិអប្សរា គាំទ្រណាស់ ចំពោះការស្លៀកសំលៀកបំពាក់បុរាណខ្មែរ ពិសេសក្នុងតំបន់ប្រាសាទបុរាណខ្មែរ ព្រោះការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីមកទស្សនាប្រាសាទបុរាណ ជារឿងល្អណាស់ និងគួរលើកទឹកចិត្ត មិនមានអ្វីខុសទេ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ របៀបរបបនៃការស្លៀកពាក់នោះ។​

លោក ឡុង សុសល មានប្រសាសន៍បញ្ជាក់ថា៖ “តើការគ្រងសំលៀកបំពាក់នោះត្រឹមត្រូវតាមក្បួនខ្នាតបុរាណខ្មែរ តាមក្បួនខ្នាតប្រពៃណីខ្មែរដែរ ឬទេ? ព្រោះយើងត្រូវដឹងថា សំលៀកបំពាក់មួយចំនួន អាចប៉ះ ឬស្រដៀងរបស់ប្រទេសជិតខាង ដោយសារយើងមានទំនាក់ទំនង មានទំនៀបទម្លាប់មួយចំនួនសឹងតែប្រហាក់ប្រហែលគ្នា និងមានខ្លះសឹងតែដូចគ្នាតែម្ដង”។

អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា រូបនេះមានប្រសាសន៍បន្ថែមថា ពេលខ្លះប្រជាពលរដ្ឋក៏មិនបានដឹងខ្លួនថាកំពុងតែស្លៀកពាក់ដែលជាទម្រង់សំលៀកបំពាក់បែបប្រទេសជិតខាង ដោយមិនបានដឹងថា នោះមិនមែនជាការស្លៀកពាក់បែបបុរាណខ្មែរ។

លោក ឡុង កុសល មានប្រសាសន៍បញ្ជាក់ថា៖ “នេះជាអ្វីដែលយើងបារម្ភ កុំឱ្យយើង [ភ្ញៀវទេសចរជាតិ អន្តរជាតិ] គ្រងសំលៀកបំពាក់ដោយមិនបានត្រឹមត្រូវ។ មិនមែនយើងហាមប្រជាពលរដ្ឋស្លៀកពាក់សំលៀកបំពាក់បុរាណចូលប្រាសាទបុរាណនោះទេ គ្រាន់តែកុំឱ្យច្រឡំរបស់គេ ថាជារបស់យើង”។

លោក ឡុង កុសល បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានធ្វើការត្រួតពិនិត្យ និងណែនាំមួយចំនួន ព្រមទាំងមានផែនការបណ្ដុះបណ្ដាលការស្លៀកពាក់ជាមូលដ្ឋានបន្តទៀត ដែលត្រូវការពេលវេលា ការរៀបចំក្រុមការងារ និងប្រមូលក្រុមអាជីវករដែលប្រកបរបរជួលសំលៀកបំពាក់បុរាណ ឱ្យចេះស្លៀកពាក់បានត្រឹមត្រូវតាមក្បួនខ្នាតបុរាណខ្មែរ។

គួរបញ្ជាក់ថា ថ្វីដ្បិតមិនមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានត្រឹមតែកម្មវិធី សង្ក្រាន្តភូមិខ្ញុំ នៅតាមតំបន់ប្រាសាទមួយចំនួនក្ដី ប៉ុន្តែខេត្តសៀមរាប ជាគោលដៅពិសេស ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រៀមនឹងទៅកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីខានស្អែកនេះ។ ចំណែកការជួលសំលៀកបំពាក់បុរាណ ចូលកម្សាន្ត និងថតរូបអនុស្សារីយ៍ជា ក្រុមគ្រួសារ ក្រុមមិត្តភក្ដិ ឬគូស្នេហ៍ នៅតំបន់ប្រាសាទបុរាណ ក៏ជាមុខសញ្ញារបស់ភ្ញៀវទេសចរ ពិសេសក្រុមយុវជនផងដែរ ខណៈរបរនេះ ទើបតែបង្កើត និងផុសផុលនៅដើមឆ្នាំ ២០២២ នេះ៕​

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​សម្តេច​ធិបតីទៅ​ជប៉ុន​នៅ​ចុងខែ​នេះ

សន្តិសុខសង្គម៤ ម៉ោង មុន

សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

កីឡា៥ ម៉ោង មុន

ស្មាត់មកពី អាស៊ី Ishikawa ជួយឱ្យក្លិបអ៊ីតាលី Perugia ឈ្នះជើងឯក CEV Champions League

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធាន​មនុស្ស​ជំនាញ​ក្នុង​វិស័យព័ត៌មាន ស្រប​តាម​ការ​វិវឌ្ឍនៃបច្ចេកវិទ្យា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍៦ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម