Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោក​ព្យាករណ៍​ថា​ សេដ្ឋកិច្ចកម្ពុជា​ នឹង​ងើបឡើង​វិញ​ជិត​៤​ភាគរយ​នៅ​ឆ្នាំ​២០២១

បានផុស

នៅ

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៦​ធ្នូ​នេះ​ បាន​ពន្យា​ករ​ណ៍​ថាសេដ្ឋ កិច្ច​របស់​កម្ពុជា​នឹង​រើប​ឡើងវិញ​ប្រហែល​ជិត​៤​ភាគរយ​ក្នុង​ឆ្នាំ​២០២១ ដោយសារ​ការ​អន្តរា​គម​របស់​រដ្ឋាភិបាល​។​​

របាយការណ៍​ដែលមាន​ឈ្មោះ Restrained Recoveryស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា បាន​ឲ្យ​ដឹងថា​នៅពេលដែល​វិធានការ​រក្សា​សុវត្ថិភាព​សង្គម​មា​នភា​ព​ធូ​ស្រាល​ សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​កំពុង តែ​វិល​ទៅរក​ប្រក្រតីភាព​បន្តិច​ម្តងៗ​វិញ​។​ ជាង​នេះ​ទៀ​ត អន្តរាគមន៍​ក្នុង​កម្រិត​ដែល​មិន​ធ្លាប់មាន​របស់​រដ្ឋាភិបាល​ បាន​ជួយ​មួយផ្នែក​ក្នុងការ​ទ្រទ្រង់​ដល់​ផ្នែក​ទទួលទាន​ប្រើប្រាស់​ឱ្យនៅ​ស្ថិត​ស្ថេ​រ ហើយ​អតិផរណា​ក៏​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ជាប់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ខាងលើនេះ​បាន​បន្តថា ​លំហូរ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ទៅក្នុង​គម្រោង​ក្រៅ​ឧស្សាហកម្ម​កាត់ដេរ​និ​ង​ទៅក្នុង​វិស័យ​កសិកម្ម​នៅតែ​បន្ត​កើនឡើង​ទំនងជា​ដោយសារ​ភាពទាក់​ទាញ​​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​កំពុង​ធ្វើ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​។​

របាយការណ៍​នោះ​បាន​ប​ន្ថែមថា ​ទោះបីជា​ការនាំចេញ​សរុប​នៃ​ផលិតផល​កម្មន្តសាល​បា​ន​រង​ការប៉ះ​ទង្គិច​ពី​ការ​រាតត្បាត​ជំងឺ​នេះ​ក៏ដោយ​ ក៏​កំណើន​នៅតែ​បន្ត​មាន​ក្នុង​ការនាំចេញ​ផលិតផល​រោងចក្រ​ដទៃទៀត មានដូចជា​កង់​,គ្រឿង​បង្គុំ​អគ្គិសនី​, និង​គ្រឿងបន្លាស់​រថយន្ត និង​គ្រឿងផ្សំ​នានា​ហើយ​ការ​នាំចេញ​អង្ករ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​នៅ​មាន​សន្ទុះ​ខ្លាំងក្លា​។​ ជា​មួយ​គ្នានេះ​ ទេសចរណ៍​ក្នុងស្រុក​បាន​ជួយ​មួ​យផ្នែក​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​និង​ការ​ធ្វើដំណើរកម្រើក​ឡើងវិញ​។​

លោកស្រី អ៊ីង​​ហ្គូ​ណា ដូ​ប្រា​ចា​ នាយិកា​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនា​គារពិភពលោក មានប្រ​សាសន៍ថា​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុងស្រុក​និង​ពី​បរទេស​ឱ្យ​ទា​ញ​យក​ផល​ចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ក្នុង​តំបន់​ដែល​ត្រូវ​បា​ន​បង្កើត​ឡើង​​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

លទ្ធភាព​នេះ​អា​ច​ធ្វើ​ទៅ​រួច​តាមរយៈ​ការ​ដា​ក់ចេញ​ឱ្យ​បាន​ឆាប់រហ័ស​នូវ​ច្បាប់​វិនិយោគ​មា​ន​ភាព​ប្រ​កួត​ប្រជែង និង​ប្រការ​លើកទឹកចិត្ត​នានា​ដល់​ការ​វិនិយោគ​អម​ដោយ​វិធានការ​ទាំងឡាយ​សំដៅ​បង្ក​ភាពងាយស្រួល​ដល់​ការ​ធ្វើ​អាជីវកម្មផងដែរ​។​

របាយការណ៍​ក៏បាន​លើកឡើង​ប​ន្ថែមថា​ ឱកាស​នានា​សម្រាប់​សម្រួល​ការពង្រីក​ការវិនិយោគ​ក្នុង​ស្រុក​និង​ពី​បរទេស​ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ក្នុង​តំបន់​ក្នុងពេល​ថ្មីៗ​នេះ​រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្កិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។​

​ការ​ព្យាករណ៍​របស់​ធ​នា​គារ​ពិភពលោក​នេះ​មាន​កំណើន​តិច​ជាង​ការ​ព្យា​ករ​ណ៍​លោកDavid​Freedmanសេដ្ឋវិទូ​របស់​ធនា​គា​រ​អ​ភិវ​ឌ្ឍន៍អា​ស៊ី​ប្រចាំ​កម្ពុជា​ដែល​ហៅ​កាត់​ថា ADBបាន​អះអាង​ជាថ្មី​ថា សេដ្ឋ​កិច្ចកម្ពុជា​នឹង​មាន​កំណើន​ស្ទុះ​ឡើងវិញ ៥.៤ភាគរយ​នៅ​ឆ្នាំ​២០២១​ដោយសារ​កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​សមត្ថភាព​នាំចេញ​របស់​ខ្លួន​ដែ​ល​នេះ​ជា​គន្លឹះ​នៃ​កំណើន​នា​ពេល​អនាគត​ពីព្រោះ​កំ​ណើន​របស់​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើ​ង​ដោយ​ផ្អែកលើ​ការបើក​ចំហ​ពាណិជ្ជកម្ម​។​

ចំណែក រដ្ឋាភិបាល​កម្ពុជា​វិញ​បាន​ព្យ​ការណ៍​ថា​នៅ​ក្នុង​ឆ្នាំ​២០២១សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​មកវិញ​ក្នុង​រង្វង់​៣.៥​ភាគរយ​ប៉ុ​ណ្ណោះ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម