ព័ត៌មានជាតិ
តុលាការកាត់ទោសអ្នកជំនួញចិនបើកកន្លែងសេពគ្រឿងញៀន
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យិច ឈាណាវី នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២នេះ បានបើកសវនាការកាត់ទោសបុរសជនជាតិចិនម្នាក់ដែលជាប់ពាក់ព័ន្ធជំនួញគ្រឿងញៀនខុសច្បាប់។

បុរសជនជាប់ចោទដែលតុលាការកម្ពុជាកាត់ទោសឈ្មោះ Chen xin zhuang អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅប្រទេសចិន ជាម្ចាស់ខុនដូជួលមួយកន្លែងស្ថិតនៅផ្លូវលេខ ៩៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក Chen xin zhuang ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ជួញដូរ បទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទរក្សាទុកកាន់កាប់អាវុធគ្មានច្បាប់អនុញាត បទបំពានវិធានការរដ្ឋបាលដើម្បីការពារការឆ្លងជំងឺកូវីដ១៩»។

ជនជាប់ចោទបានបដិសេធចំពោះការរកឃើញគ្រឿងញៀន និងកាំភ្លើងនៅក្នុងខុនដូ ប៉ុន្តែទទួលស្គាល់ការបំពានបំរាមវិធានការរដ្ឋបាល។
លោក Chen xin zhuang បានសារភាពថា ខ្លួនបានជួលខុនដូមួយកន្លែងចំនួន៣ ជាន់ គឺជាន់ទី ៧ ទី ៨ និងទី ៩ដើម្បីបើកខារ៉ាអូខេ ក្នុងនោះនៅជាន់ទី៧ បើកកន្លែងទទួលភ្ញៀវផឹកតែនៅជាន់ទី៨ និងបើកកន្លែងវាយកូនហ្គោលនៅជាន់ទី៩ ក្នុងតម្លៃ១ខែ ១៣ ០០០ដុល្លារ។ លុះដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចកម្ពុជាចុះទៅចាប់ខ្លួនខណៈកំពង់រៀបចំខួបកំណើតឱ្យមិត្តភ័ក្រនៅជាន់ទី៧។
នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀននៅខាងក្រោយវាំងដើម្បីទុកប្រើប្រាស់ខ្លួនឯង និងបានទិញកាំភ្លើងខ្លីមួយដើមពីបុរសម្នាក់ក្នុងតម្លៃ ៥០០ដុល្លារ មកទុកក្នុងទូរដែក ប៉ុន្តែសូមបដិសេធចំពោះគ្រឿងញៀនមួយចំនួនទៀតដែលសមត្ថកិច្ចរកឃើញនៅក្នុងខុនដូរនោះ ព្រោះខ្លួនគេបានជួលបន្ទប់ខារ៉ាអូខេឱ្យអ្នកផ្សេងធ្វើអាជីវកម្ម។
កញ្ញា សុង ឆវ័ន្ត ជាតំណាងអយ្យការបានបញ្ជាក់ថា ជនជាប់ចោទមិនមានភស្តុតាងផ្ទុយដើម្បីបង្ហាញពីភាពសុច្ចរិតទេ និងស្នើឱ្យក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់។
លោកស្រីចៅក្រម យិច ឈាណាវី បានកំណត់យកថ្ងៃទី ១១ ឧសភា ឆ្នាំ ២០២២ ខាងមុខដើម្បីប្រកាសសាលក្រម៕
អត្ថបទ៖មករា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


