Connect with us

ជីវិតកម្សាន្ដ

កីឡាការិនីហែល​ទឹកជម្រើសជាតិ ដាក់ពាក្យប្រឡងកម្មវិធីបវរកញ្ញាចក្រវាល

បានផុស

នៅ

ប្រភពព័ត៌មានបង្ហើបថា កញ្ញា ហែម ថុន វិទិនី ​ដែលជាកីឡាការិនីហែល​ទឹកជម្រើសជាតិកម្ពុជា​បាននឹងកំពុងត្រៀមខ្លួនក្នុងការដាក់ពាក្យចូលរួមប្រកួតកម្មវិធីប្រឡងបវរកញ្ញាចក្រវាល។ តើនាង​អាចលេចធ្លោបានទេក្នុងពេលហក់ចូលប្រកួតបវរកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ដំណឹងមួយនេះដែរ គឺត្រូវបានលេចឮយូរមកហើយ ខណ:ដែលប្រភពក៏បានលើក​ឡើងថា កីឡាការិនីមានរាងស្រឡូន ហែម ថុនវិទិនី ដាក់គម្រោងមកប្រកួតក្នុងវិស័យបវរកញ្ញា​ដើម្បីបង្អួតសម្រស់ ។ គេក៏មិននឹកស្មានថា វិទិនី មានចិត្តដល់ម្លឹងហើយហ៊ានសម្រេចចិត្ត​សាកល្បង​​បង្អួតសម្រស់ប្រជែងគេឯងដណ្តើមម្កុដ។

ជាការកត់សម្គាល់កម្មវិធីប្រឡងបវរកញ្ញាមិនថា Miss Grand Miss Universe គឺពេលនេះនៅកម្ពុជា​មានការពេញនិយមណាស់ម។ ជាពិសេសឃើ​ញ​ថា មានបេក្ខជនឆ្លាតៗ និងស្រស់ស្អាតជា​ច្រើនរូបបានលេចមុខប្រកាសដាក់ពាក្យប្រឡង និងប្រកបដោយសមត្ថភាពពេញលេញទាំង​កម្រិតសម្រស់ និងចំណេះដឹងជាដើម។

ដោយឡែកងាកមកពិធីការិនីកញ្ញា ហែម ថុនវិទិនី វិញនាងក៏បានសម្រេចចិត្តមកដាក់​ពាក្យ​ប្រឡង​ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលផងដែរ។ នាងបានសង្កេត និងពិនិត្យមើលលក្ខខណ្ឌ​ផ្សេងៗរួចរាល់ដើម្បីប្រកួតហើយនេះជាបទពិសោធន៍ថ្មីមួយទៀតដែលនាងបានចូលរួម​មក​សាកល្បង។ ជាមួយគ្នានេះអ្នកគាំទ្របានមើលឃើញថា នាងពិតជាមានរូបសម្បត្តិដងខ្លួន​សក្តិសមនឹងការប្រឡងនេះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម