ជីវិតកម្សាន្ដ
នៅចាំគាត់ទេ! នាយ ត្មាត ទៅដល់ណាហើយ និងកំពុងធ្វើអ្វី ?
ពេលរម្លឹកដល់ឈ្មោះរបស់តារាកំប្លែង និងសម្តែងនាយ ត្មាត ប្រហែលជាមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួននៅស្គាល់ហើយចាំឈ្មោះរបស់គាត់យ៉ាងច្បាស់។ ប៉ុន្តែនៅពេលមានសំនួរថា តើពេលនេះនាយ ត្មាត កំពុងធ្វើអ្វី និងនៅទីណាប្រហែលគ្មាននណាដឹងឡើយ។
ជុំវិញដំណឹងរបស់តារាកំប្លែងនាយ ត្មាត នេះ ដែរកម្ពុជាថ្មីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានប្រភពពីអ្នកសិល្ប: គឺតារាចម្រៀងលោក ជុំ លីណូ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាយ ត្មាត កំពុងឃ្លាតឆា្ងយពីសិល្ប: ខណ:ជីវភាពរស់នៅមានការលំបាកច្រើន។ លោក ជុំ លីណូ បង្ហោះដែរថា អ្នកសិល្បៈជា មួយគ្នាយូហើយជួយគាត់បានខ្លះចេះតែជួយទៅ ។ បងប្អូនណានៅចាំគាត់?( នាយត្មាត )។
បន្ទាប់ពីមានការបង្ហោះក៏មានការលើកឡើងថា គាត់សម្តែងភាគច្រើននៅសាន់ដេបទសិរីមន្ត ,លីណូ និងសាលីជាដើម។ ខ្លះនិយាយថា ចាំបានថាថតជា មួយគាត់បទ ចោលអ្នកប៉ះកង់យកគ្រូបឋម,MV បងពីមុនមានគាត់ច្រើនណាស់។គាត់សម្តែងMV ជាមួយគ្នានៅសាន់ដេជាច្រើនបទទៀតផង។ចាំគា ត់សម្តែងបទ ខ្ញុំជានាក់ប៉ះកង់។ចាំច្បាស់ណាស់បទចម្រៀងណាមានគាត់គឺដឹងតែសើច។
លោក ជុំ លីណូ បានប្រាប់កម្ពុជាថ្មីបន្ថែមថាលោកបានជួយនាយ ត្មាត ដោយចៃដន្យកាលពីថ្មីៗនេះខ ណ:បច្ចុប្បន្ននាយ ត្មាត ប្រកបរបររត់ម៉ូតូកង់បី។ ចំណែកកូនៗគាត់ដើរច្រៀង និងរាំតាមកម្មវិធីរោងការឬនៅហាងមួយចំនួនផងដែរ។លោកបន្តថាបន្ទាប់ ពីឃើញការលំបាករបស់នាយត្មាតខ្លួនក៏មានគម្រោ ងដើម្បីរកផ្លូវឲ្យចូលសិល្ប:និងមានការងារធ្វើផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ