បច្ចេកវិទ្យា
ទីបំផុត Elon Musk ទិញ Twitter បានហើយ ចាយលុយរាប់ពាន់លានដុល្លារ
លោក Elon Musk បានយល់ព្រមលើកិច្ចព្រមព្រៀងទិញយកបណ្ដាញសង្គម Twitter ក្នុងតម្លៃសាច់ប្រាក់ ៤៤ ពាន់លានដុល្លារកាលពីថ្ងៃចន្ទ ពោលក្នុងប្រតិបត្តិការមួយដែលនឹងផ្លាស់ប្តូរការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអ្នកប្រើប្រាស់រាប់លាននាក់មួយនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Elon Musk បាននិយាយថា លោកចង់ឲ្យមានសេរីភាពក្នុងការបញ្ចេញមតិ និងថែមទាំងចង់នាំយកបច្ចេកវិទ្យាមួយចំនួនចូលទៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយមួយនេះផងដែរ ។
ទន្ទឹមនោះ វាក៏កើតឡើង ក្រោយការពិភាក្សាលើកិច្ចព្រមព្រៀងដែលកាលពីសប្តាហ៍មុនហាក់ដូចជាមិនប្រាកដប្រជា តែបានបង្កើនល្បឿនកាលពីចុងសប្តាហ៍ទៅវិញ បន្ទាប់ពីលោក Elon Musk បានទាក់ទាញម្ចាស់ភាគហ៊ុន Twitter ជាមួយនឹងព័ត៌មានលម្អិតហិរញ្ញប្បទាននៃការផ្តល់ជូនរបស់មហាសេដ្ឋីរូបនេះ ។

ក្រោមសម្ពាធនេះ Twitter បានចាប់ផ្តើមចរចាជាមួយលោក Elon Musk ឲ្យទិញក្រុមហ៊ុនក្នុងតម្លៃ ៥៤.២០ ដុល្លារក្នុងមួយហ៊ុន រហូតឈានដល់ការសម្រេចទិញយកទាំងស្រុងក្នុងទំហំទឹកប្រាក់ ៤៤ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន