ព័ត៌មានជាតិ
ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះទម្ងន់ជាង២០០គីឡូក្រាមក្នុងការដ្ឋានមួយកន្លែងក្បែរក្រុងដូនកែវ
ការដ្ឋានអាជីវកម្មអាចម៍ដីមួយកន្លែងត្រូវបានគ្រឿងចក្រកាយប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់យ៉ាងធំសល់ពីសម័យសង្គ្រាមស្ថិតនៅភូមិត្រពាំងសាលាខាងត្បូង សសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ក្រោយការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម្ចាស់ការដ្ឋានអាចម៍ដីបានរាយការទៅសមត្ថកិច្ចភ្លាមៗចៀសវាងទុកយូរនាំកើតគ្រោះភ័យ។ ស្របពេលនោះកម្លាំងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការ ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC )ក៏ចុះទៅយកគ្រាប់ដែលបានប្រទះឃើញ។

សមត្ថកិច្ចបានបញ្ជាក់ថា នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះម៉ាកMK៨២ ទម្ងន់២២៧គីឡូក្រាម ប្រវែង២,២០ម៉ែត្រ។ បច្ចុប្បន្នក្រោយការចុះពិនិត្យកម្លាំងជំនាញCMAC បានយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព ដើម្បីត្រៀមកំទេចចោលនៅពេលក្រោយ៕
អត្ថបទ៖ វីរៈ


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


