Connect with us

ជីវិតកម្សាន្ដ

ប្រទះឃើញ តារាសម្ដែងហុងកុងជើងចាស់ Kenneth Tsang ស្លាប់នៅក្នុងសណ្ឋាគារ

បានផុស

នៅ

យោងតាមរបាយការណ៍របស់ South China Morning Post បានឲ្យដឹងថា តារាសម្តែងហុងកុង Kenneth Tsang ដែលល្បីល្បាញលើកញ្ចក់ទូរទស្សន៍ជាច្រើនឆ្នាំមកហើយ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារដាច់ដោយឡែកមួយ ក្នុងទីក្រុងហុងកុង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ។

Veteran Hong Kong actor Kenneth Tsang found dead in quarantine hotel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

SCMP បានរាយការណ៍ថា តារាសម្ដែងរូបនេះបានស្លាប់ក្នុងវ័យ ​៨៧ឆ្នាំ ក្រោយត្រឡប់ពីសិង្ហបុរីទៅហុងកុងវិញកាលពីថ្ងៃទី២៥ ខែមេសា។ គាត់បានចូលស្នាក់នៅសណ្ឋាគារ Kowloon ក្នុងបន្ទប់ដាច់ដោយឡែក សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ៧ថ្ងៃ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមេសា។

នៅព្រឹកថ្ងៃទី២៧ ខែមេសា បុគ្គលិកសណ្ឋាគារបានគោះទ្វារបន្ទប់របស់គាត់ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ ទើបបុគ្គលិកបង្ខំបើកទ្វារ ហើយប្រទះឃើញ Tsang កំពុងសន្លប់ស្តូកស្ដឹង។ ភ្លាមៗគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ និងបានពិនិត្យស្ថានភាពរបស់គាត់ ហើយគ្រូពេទ្យរកឃើញថា គាត់បានស្លាប់បាត់ទៅហើយ។ ចំពោះមូលហេតុជាក់លាក់អំពីការស្លាប់នេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការស៊ើបអង្កេតរឿងក្ដី Tangmo ឈានដល់ទីបញ្ចប់ មនុស្ស ៦នាក់ត្រូវចោទប្រកាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម