Connect with us

សន្តិសុខសង្គម

កាត់​ទោស​ជនជាតិ​ចិនជួញ​គ្រឿង​ញៀន​ចូល​មក​កម្ពុជា​

បានផុស

នៅ

លោកស្រី ឈុន ដាវី​ ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះសាលាដំបូង​រាជធានីភ្នំពេញ​ និងលោក​ ទី មុនិន្ទ​ ជា​តំណាង​អយ្យការ​ នៅព្រឹកថ្ងៃទី២៩​ ខែមេសាឆ្នាំ២០២២​ បានបើកសវនាការ​លើជនជាតិចិន​ម្នាក់​ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែន E89753382 ជាប់ចោទ​ពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជាង៥គីឡូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សវនាការ​នេះបានធ្វើការ​សាកសួរ​ជនជាប់ចោទ​ចប់សព្វគ្រប់​ និង​សមត្ថកិច្ចពាក់ព័ន្ធរួចមក លោក​ស្រី​ចៅក្រមប្រធានក្រុមប្រឹក្សាបានសម្រេចកំណត់យកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង​៨ព្រឹកដើម្បីធ្វើការប្រកាសសាលក្រម។

​កាលពីថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញនៃមន្ទីរ​ប្រឆាំងគ្រឿង​ញៀន​បានឆែកឆេឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិក​ខាងត្បូង ចូលមកកម្ពុជា តាមរយៈក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតា​មីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម (គិតទាំងសំបក)។

វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀន កេតាមីន(KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ គ.ក្រ ១៣៤.២០ក្រាម។ ជនត្រូវចោទត្រូវបានតុលាការដាក់ឃុំឃាំងរហូតដល់ថ្ងៃកាត់ទោសនេះ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម