សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះបន្ទប់ជួល៤បន្ទប់ជាប់គ្នា ខូចខាតសម្ភារៈមួយចំនួនធំ
បន្ទប់ជួលចំនួន៤បន្ទប់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១០៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ទីតាំងទី១ ឈ្មោះ លាន ណយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូង។ ម្ចាស់ទី២ ឈ្មោះ អេង ប៊ុនថេង ប្រុស់ អាយុ៣៤ឆ្នាំ មុខរបរលក់ទូរស័ព្ទ។ ទី៣ ឈ្មោះ ឡេង សុធី ភេទ ស្រី អាយុ២៩ឆ្នាំ មុខរបរជាងអ៊ុតសក់នឹងធ្វើក្រចក។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតបន្ទប់ជួលថ្មប្រក់ស័ង្កសីចំនួន៤បន្ទប់ ទំហំ (៤ម៉ែត្រ x ៨ម៉ែត្រ) និងខូចខាតសម្ភារៈ ម៉ាស៉ីនលាងម៉ូតូ, គ្រឿងបន្លាស់ទូរស័ព្ទ, សម្ភារៈសាឡន និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង៤និង០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


