សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្រោយរកឃើញថា មានពាក់ព័ន្ធករណីគ្រឿងញៀន
បាត់ដំបង ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវវែកមុខនិងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីកម្លាំងជំនាញស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនដែលជាសារធាតុបំពុលក្នុងសង្គមធ្វើឲ្យយុវជនបាត់បង់អនាគត។
សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេលបានចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២២ នៅត្រង់ចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបងក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យពីរនាក់ជាបន្តបន្ទាប់និង រឹបអូសបានគ្រឿងញៀនមួយចំនួនធំ។
មន្ត្រីនគរបាលស្រុកបវេលបានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះជំហានដំបូងកម្លាំងផ្នែកជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខឿន ដៀវ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកោះរាម ខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបងរួមនិង វត្ថុតាងម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លា ចំនួន ០៣ថង់ សង្ស័យជាសារធាតុញៀន និងទូរសព្ទដៃចំនួន ០១គ្រឿង ផង។
ប្រភពដដែលបន្តថា ឆ្លងតាមការស្រាវជ្រាវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡាយ ច្រិប ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល រួមនឹងដកហូតវត្ថុតាងមួយចំនួនទៀតមានដូចជា ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ១៣ថង់, ថ្នាំគ្រាប់សំប៉ែតពណ៌ផ្កាឈូកអក្សរ WY សរុបចំនួន ៣០៦ គ្រាប់សង្ស័យមានសារធាតុញៀន , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង , ទូរសព្ទដៃចំនួន ០៣គ្រឿងនិងថង់ សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួនផង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាង ត្រូវបាននគរបាលនៃអធិការស្រុកកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


