ព័ត៌មានអន្ដរជាតិ
អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មប្រេងរុស្ស៊ី ប៊ុលហ្គារីថា នឹងវេតូ បើគ្មានការលើកលែង
ប្រទេសប៊ុលហ្គារីនឹងមិនគាំទ្រទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងលើប្រេងរុស្ស៊ីឡើយ ប្រសិនបើខ្លួនមិនទទួលបានការលើកលែងសម្រាប់ការទិញប្រេងរុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Assen Vassilev បាននិយាយកាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែឧសភា។
កាលពីថ្ងៃអាទិត្យ មេដឹកនាំរបស់សហភាពអឺរ៉ុបកាន់តែខិតជិតឯកភាពគ្នាលើទណ្ឌកម្មដ៏តឹងតែងប្រឆាំងលើរុស្ស៊ីជុំវិញការវាយប្រហារលើអ៊ុយក្រែន ប៉ុន្តែគ្រោងពិភាក្សាបន្ថែមទៀតនាថ្ងៃចន្ទនេះដើម្បីដោះស្រាយចំពោះប្រទេសដែលពឹងផ្អែកខ្លាំងលើថាមពលពីរុស្ស៊ី។
លោក Vassilev បានប្រាប់ទូរទស្សន៍ជាតិ BNT ថា ៖«កិច្ចពិភាក្សានឹងបន្តថ្ងៃស្អែក បន្តទៅថ្ងៃអង្គារ៍ដែរ។ ការប្រជុំនៃមេដឹកនាំប្រហែលជាត្រូវការរាប់បញ្ចូលពួកគេ។ គោលជំហររបស់ពួកយើងច្បាស់លាស់ណាស់។ ប្រសិនបើមានការលើកលែងសម្រាប់ប្រទេសមួយចំនួន យើងខ្ញុំក៏ចង់ទទួលបានការលើកលែងដែរ»។
«ប្រសិនបើមិនទទួលបានការលើកលែងទេ យើងនឹងមិនគាំទ្រចំពោះទណ្ឌកម្មទេ។ ប៉ុន្តែខ្ញុំមិនរំពឹងទទួលបានទេ បើផ្អែកតាមកិច្ចពិភាក្សានៅពេលនេះ»។ លោកបានបន្ថែម។
ប្រទេស ហុងគ្រី ស្លូវ៉ាគី និងសាធារណៈរដ្ឋឆែកដែលពឹងផ្អែកខ្លាំងលើប្រេងឆៅពីរុស្ស៊ីប្រឈមនឹងប្រភពធនធានថាមពលជំនួស និងបានស្នើសុំការលើកលែងពីទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ប៊ុលហ្គារីក៏បានស្នើសុំការលើកលែងដែរ។
តាមប្រភពពីអឺរ៉ុបថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃសុក្របានស្នើការផ្លាស់ប្តូរចំពោះគម្រោងទណ្ឌកម្មលើប្រេងរុស្ស៊ីដើម្បីផ្តល់ឲ្យប្រទេសចំនួន៣មានពេលវេលាបន្ថែមទៀតក្នុងការផ្លាស់ប្តូរថាមពលរបស់ពួកគេ ខណៈប្រទេសប៊ុលហ្គារីមិនត្រូវបានផ្តល់សម្បទានឡើយ។
លោកឧបនាយករដ្ឋមន្ត្រី Vassilev បាននិយាយថា ប៊ុលហ្គារីក៏ត្រូវការការលើកលែងដែរ ដោយសាររោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ខ្លួននៅកំពង់ផែ Burgas ត្រូវការពេលវេលាដើម្បីបង្កើនឧបករណ៍ចាំបាច់មុនពេលផ្តាច់ប្រេងឆៅរុស្ស៊ី។
លោកបន្ថែមថា កង្វះនៃការលើកលែងនឹងបង្កហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាននៅតំបន់កំពង់ផែ Burgas ឬបង្ខំឲ្យរោងចក្រចម្រាញ់ប្រេងកាត់បន្ថយការកែច្នៃដែលអាចបង្កើតឱនភាព និងបង្កើនតម្លៃខ្ពស់ថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


