ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍អំពីលទ្ធភាពទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថា នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ជាមួយលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធដែលរួមមានអង្គការសុខ ភាពពិភព លោក (WHO),អង្គការយូនីសេហ្វ(UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគាពិភពលោក(WB),សហភាពអឺរ៉ុបប្រចាំកម្ពុជា(EU),មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី,សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េនិងបារាំង …និងដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។

លោក វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សានិងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគីលើភាពគ្រប់ជ្រុង ជ្រោយនិងស័ក្តសិទ្ធិភាពនៃផែនការនិងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការចាត់ចែងទិញ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពីអង្គការសុខ ភាពពិភពលោកតែប៉ុណ្ណោះទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការទិញផ្ទាល់ពីក្រុមហ៊ុនផលិត និងតាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបញ្ជាក់អោយដឹងដែរថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនឱ្យបានប្រមាណ១០លាននាក់ ដោយក្នុងនោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាននាក់ ។ ដោយឡែកនៅសល់ប្រមាណ ៦ ទៅ ៧ លាននាក់ទៀតដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយផ្គត់ផ្គង់ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងដោយការធ្វើលទ្ធកម្មទិញដោយរាជរដ្ឋាភិបាលផ្ទាល់ ៕
ដោយៈណារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ