ព័ត៌មានជាតិ
សាលាឃុំឈើទាលក្លាយជាទីប្រជុំជនដ៏ធំបន្ទាប់ពីអាជ្ញាធរយកដើមឈើទាលទៅដាក់តម្កល់
ប្រជាពលរដ្ឋរស់នៅឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលបានអះអាងថា ចាប់តំាងពីអាជ្ញាធរស្ទូចយកដើមឈើទាលដ៏ធំមួយដែលអូសចេញពីទន្លេបាសាក់យកមករក្សាទុកនៅបរិវេណសាលាឃុំឈើទាលមកគឺមានមនុស្សម្នាជាច្រើនមកពីគ្រប់ទិសទីមកអុចធូបបន់ស្រន់សុំសេចក្តីសុខគ្រប់ៗគ្នា។

យោងតាមប្រភពពីលោកតា ងុន សុខ អាយុ ៨០ ឆ្នាំរស់នៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី ១៤ ខែឧសភានេះថា ចាប់តាំងពីថ្ងៃដែលអាជ្ញាធរឃុំឈើទាលស្ទូចយកដើមឈើទាលដ៏ធំមួយដើមយកមកដំកល់ទុកនៅក្នុងបរិវេណសាលាឃុំកាលពីរសៀលថ្ងៃទី ១៣ ខែឧសភាមកគឺមានមនុស្សជាច្រើននាំគ្នាមកអុចធូបបន់ស្រន់សុំសេចក្តីសុខតាមការប្រាថ្នារបស់ពួកគេរៀងៗខ្លួន។

លោកតា ងុន សុខ បានបញ្ជាក់ថាមកដល់ពេលនេះនៅទីតាំងសាលាឃុំឈើទាល ដែលអាជ្ញាធរស្ទូចយកដើមឈើទាលមកដំកល់ទុកនេះគឺមានបងប្អូនប្រជាពលរដ្ឋក្មេងចាស់ភាគច្រើនជាជនជាតិខ្មែរបាននាំគ្នាមកអុច ធូបបន់ស្រន់ដោយយកនូវផ្កាឈូកនឹងបច្ច័យយកមកចូលបុណ្យដែលមានគណៈកម្មការបុណ្យដាក់បញ្ជររង់ចាំទទួលព្រមទាំងចងខ្សែរអំបោះក្រហមដូចព្រះសង្សទៀតផង។

ទាក់ទិននឹងអាយុកាលនៃដើមឈើទាលនេះដែរលោកតាបានបញ្ជាក់ថាលោកតាពុំបានដឹងពីអាយុដើមឈើទាលនេះហើយបានស្រុតចុះទៅទន្លេពីពេលណាមកទេ។ហើយគ្រាន់តែបានដឹងពត័មាននៅប៉ុន្មានថ្ងៃនេះមានក្រុមអ្នកនេសាទនៅក្នុងទន្លេបាសាក់នេះបានយកកាណូតចំនួន២គ្រឿងមកដាក់សណ្តោងប្រុងយកទៅក្រោម (មិនដឹងយកទៅកន្លែងណា)ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាហាមឃាត់រួចប្តឹងឲ្យអាជ្ញាធរស្ទូចយកដើមឈើទាលដ៏ធំនេះមករក្សាទុកក្នុងបរិវេណសាលាឃុំឈើទាលតែម្តង។

ប្រជាពលរដ្ឋភាគច្រើនចាស់ៗបាននិយាយថាដើមឈើទាលនេះអាចដុះនៅវត្តឬស្សីស្រុកដែលមានទៅតាំងស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលនៅខាងជើងសាលាឃុំឈើទាលប្រមាណកន្លះគីឡូដីប៉ុណ្ណោះ។ហើយចាស់ៗមិនបានរៀបរាប់ពីប្រវត្តិដើមនៃដើមឈើដ៏ធំនេះមិនដឹងជាអាយុកាលប៉ុន្មានរយឆ្នាំនោះទេ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៤ ខែឧសភានេះគឺមានក្រុមរបាំមកពីមណ្ឌលកុមារកំព្រានៅក្នុងឃុំឈើទាលបានមករាំថ្វាយនៅត្រង់គល់ដើមឈើទាលដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយជូនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕

អត្ថបទ៖ នរា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


