កីឡា
កម្ពុជា កំពុងត្រៀមខ្លួនប្រកួតជម្រុះ AFC Asian Cup ខណៈចិនសម្រេចដកខ្លួនមិនធ្វើម្ចាស់ផ្ទះ
ក្រុមជម្រើសជាតិកម្ពុជា បាននឹងកំពុងត្រៀមខ្លួនប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023) វគ្គជម្រុះជុំទី៣ នៅខែក្រោយ ប៉ុន្តែខណៈពេលនេះ ចិន បានសម្រេចដកខ្លួនមិនបន្តធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះឡើយ។ នេះបើតាមការបញ្ជាក់ AFC ផ្ទាល់។
ចិន ត្រូវបានប្រគល់សិទ្ធឱ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Asian Cup 2023 កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងសមាជវិសាមញ្ញរបស់ AFC។ ការប្រកួតដែលមានក្រុមចំនួន ២៤ចូលរួម នឹងត្រូវធ្វើនៅទូទាំងទីក្រុងធំៗចំនួន ១០របស់ចិន ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
យ៉ាងណាមិញគេបានសម្រេចដកខ្លួន ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ដែលនាំទៅដល់ការបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះរបស់ខ្លួន ខណៈថ្មីៗនេះគេក៏ទើបតែពន្យារពេលការប្រកួតកីឡាទ្វីបអាស៊ី (Asian Games 2022) លើកទី១៩ ផងដែរ។

ក្រុមជម្រើសជាតិឈុតធំ បាននឹងកំពុងត្រៀមសម្រាប់បេសកកម្មប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយនេះ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការដើមឡើយនៅប្រទេសចិននេះ មុនទើបសម្រេចដកខ្លួននៅថ្ងៃនេះ។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


