ព័ត៌មានជាតិ
លោកបណ្ឌិត អ៊ិត សំហេង ស្នើសមាជិកបក្ស ត្រូវក្តាប់យុទ្ធសាស្ត្រឲ្យជាប់ ដើម្បីឈានទៅឈ្នះការ បោះឆ្នោតខាងមុខ
លោកបណ្ឌិត អ៊ិត សំហេង បានស្នើដល់សមាជិក សមាជិកា គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវក្តាប់យុទ្ធសាស្ត្រឲ្យជាប់ ដោយផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្ស ដើម្បីឈានទៅឈ្នះការបោះឆ្នោតនាពេលខាងមុខ។
លោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រមាណជិត ៣ ០០០ នាក់ នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នៅសាលមហោស្រពកោះពេជ្រ។
លោកបណ្ឌិត អ៊ិត សំហេង បានណែនាំឲ្យសមាជិកបក្ស ត្រូវបន្តជំរុញការងារចិញ្ចឹមចលនានៅមូលដ្ឋានថែទាំសតិអារម្មណ៍របស់មហាជនជាប់ជាប្រចាំ យកចិត្តទុកដាក់ផ្សព្វផ្សាយ ហើយផ្សព្វផ្សាយទៀតអំពីការរីកចម្រើន និងភាពអំណោយផលរបស់ជាតិ ដែលគណបក្សបានខិតខំ ដើម្បីពង្រឹងជំនឿ និងការគាំទ្ររបស់ប្រជាជនចំពោះគណបក្ស និងមិនជឿលើការឃោសនាអកុសលគ្រប់បែបយ៉ាងរបស់ពួកប្រឆាំង។
ជាមួយគ្នានេះដែរ ត្រូវពង្រឹងការគ្រប់គ្រងសមាជិកគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង តាមទិសស្លោក “សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក” ដោយយកចិត្តទុកដាក់បង្កលក្ខណៈឲ្យសមាជិកគណបក្សយើងម្នាក់ៗ ត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត មានឯកសារគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោក ប្រាក់ ចាន់ធឿន ប្រធានគណៈឃោសនាអប់រំ បានលើកឡើងពីការខិតខំបំពេញតួនាទីក្នុងការគ្រប់គ្រងសមាជិក សមាជិកាបក្សនៅតាមសាខាគណបក្ស និងអនុសាខាគណបក្សនីមួយៗ និងការបញ្ចូលបន្ថែមសមាជិកបក្សថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបានពង្រឹងពង្រីករចនាសម្ព័ន្ធបក្សទាំងក្នុង និងក្រៅប្រទេស ពង្រឹងពង្រីកសមាជិក សមាជិកាបក្សជាមួយកម្មករនិយោជិតក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពលករក្រៅប្រទេស ហើយបានខិតខំយកចិត្តទុកដាក់ អប់រំ អូសទាញសតិអារម្មណ៍ ជឿជាក់ និងស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជាឥតងាករេ។
សកម្មភាពទាំងនេះ អាចវាយតម្លៃខ្ពស់ចំពោះ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ដោយបានចូលរួមចំណែកទាំងថវិកា និងកម្លាំងកាយចិត្តបំពេញការងារទៅតាមការណែនាំរបស់គណបក្សថ្នាក់លើ និងចូលរួមគ្រប់សកម្មភាពនានារបស់គណបក្ស ជាក់ស្ដែងនៅក្នុងដំណាក់កាលឈានដល់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ដែលគ្រប់សមាជិកបក្សទាំងអស់សុទ្ធតែមានភារកិច្ចទទួលខុសត្រូវ ខិតខំប្រឹងប្រែងក្នុងការចុះមូលដ្ឋានយ៉ាងសកម្មតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
លោកបណ្ឌិត អ៊ិត សំហេង បានសម្ដែងនូវអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
លោកបណ្ឌិត អ៊ិត សំហេង លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបានសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរ ធ្វើឲ្យយើងអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គមយើងឡើងវិញ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពសាំក្នុងសហគមន៍ ដែលអាចធ្វើឲ្យប្រជាជនយើងរស់នៅប្រកបដោយសុខសុវត្ថិភាព ប្រកបរបរចិញ្ចឹមជីវិតតាមគន្លងប្រក្រតីភាពថ្មី រោងចក្រ សហគ្រាស គ្រឹះស្ថាន អាចដំណើរការបានប្រកបដោយនិរន្តរភាព ធានាបាននូវច្រវាក់ផលិតកម្ម ផ្ដល់មុខរបរ និងការងារ ប្រាក់ចំណូលជូនបងប្អូនកម្មករនិយោជិត ដែលយើងសង្ឃឹមថាសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ នឹងដំណើរការឡើងវិញពេញលេញ រួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិយើងនឹងបន្តកើនឡើងថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore