កីឡា
កម្ពុជា រកបានមេដាយប្រាក់ ១ សំរឹទ្ធ៥ នៅស៊ីហ្គេមត្រឹមថ្ងៃទី ១៥ ក្នុងប្រភេទកីឡា ៣ ផ្សេងគ្នា
អត្តពលិកកម្ពុជា រកមេដាយបាន ៦ គ្រឿងបន្ថែមទៀតហើយ គឺប្រាក់ ១ និងសំរឹទ្ធ ៥ ក្នុងកីឡា ៣ ប្រភេទផ្សេងគ្នាពោលគឺ ប៊ូល និងប៉េតង់, ជឺជីតស៊ូ និងវូស៊ូ គិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ ក្នុងស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម។

មេដាយដំបូង គឺមេដាយសំរឹទ្ធ ធ្វើបានដោយកីឡាការិនី នុប ឆលីកា និងកីឡាការិនី ហៀង វិជ្ជនី ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាប៊ូល និងប៉េតង់ វិញ្ញាសា ២ នាក់ទល់ ២ នាក់នារី ដោយលទ្ធផល ១៣-៥។
មេដាយទី ២ គឺមេដាយប្រាក់ រកបានដោយកីឡាករ យឹម សុភ័ណ្ឌ និងកីឡាករ ថោង ឈឿន ក្រោយចាញ់កីឡាករថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កីឡាប៊ូល និងប៉េតង់ វិញ្ញាសា ២ នាក់ទល់ ២ នាក់បុរស ដោយលទ្ធផល ១៣-៨។
មេដាយទី ៣ គឺមេដាយសំរឹទ្ធ ក្នុងប្រភេទកីឡាជឺជីតស៊ូ ដោយកីឡាការិនីកម្ពុជា ម៉ាប់ សុខហួយ បានឈ្នះក្នុងវិញ្ញាសា គ្មាន-គី (NO-GI) ទម្ងន់ ៤៥ គីឡូក្រាម។
ដោយឡែក ៣ មេដាយសំរឹទ្ធចុងក្រោយ គឺរកបានក្នុងប្រភេទកីឡាវូស៊ូ រួមមានកីឡាការិនី ផាត់ ដានី វិញ្ញាសានារីឯកត្តជន ទម្ងន់ ៥២ គីឡូក្រាម, កីឡាករ មុំ សាមិត្តប្រាំពីរកែវ វិញ្ញាសាបុរសឯកត្តជន ទម្ងន់ ៥៦ គីឡូក្រាម និងកីឡាករ ម៉ៅ មុយចន្ថាឬទ្ធិ វិញ្ញាសាបុរសឯកត្តជន ទម្ងន់ ៦០ គីឡូក្រាម។
ដូច្នេះគិតត្រឹមថ្ងៃនេះ កម្ពុជា ឈ្នះមេដាយសរុប ១៤ គ្រឿងហើយ ក្នុងនោះមាស ១ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរឹទ្ធ ៩គ្រឿង។


មេដាយមាស ១ លើប្រភេទកីឡាឃីកបុកស៊ីង, មេដាយប្រាក់ ៣ លើកីឡាឃីកបុកស៊ីង, លើកីឡាប៊ូល និងប៉េតង់ និងមេដាយសំរឹទ្ធ ៩ លើកីឡាឃីកបុកស៊ីង ១, កីឡាប្រណាំងទូក ១, កីឡាប៊ូល និងប៉េតង់ ៣, កីឡាជឺជីតស៊ូ ១ និងកីឡាវូស៊ូ ៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


