កីឡា
បង្ហើបដំណឹង អ្នកបន្តវេនដឹកនាំក្លិបភ្នំពេញក្រោន ជំនួសឧកញ៉ា ឬទ្ធី សំណាង
លោកជំទាវ ភូ ឈាលីន ភរិយាលោកឧកញ៉ា ឬទ្ធី សំណាង អតីតប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន អាចនឹងចូលមកដឹកនាំក្លិបរហស្សនាម សឹង្ហក្រហម បន្តពីស្វាមីដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅដោយរោគគាពាធ។

កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ភូ ឈាលីន រួមទាំងក្រុមគ្រួសារ និងអ្នកគាំទ្រជាច្រើន បានចូលរួមក្នុងការគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា នៅកីឡដ្ឋាន Smart RSN ជាទីដែលលោកបង្កើតឱ្យមានកីឡដ្ឋានបាល់ទាត់នៅទីនេះផ្ទាល់ ក៏ដូចជាបណ្ដុះកីឡាករល្អៗជាច្រើន។
នៅក្រោយបញ្ចប់ការគោរពវិញ្ញាណក្ខន្ធរបស់លោកឧកញ៉ាតំណាងលោកជំទាវ បានបញ្ជាក់ថានឹងបន្តកេរដំណែលរបស់លោកឧកញ៉ា ឬទ្ធី សំណាង។ បន្ថែមលើសពីនេះអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ជាពិសេសអ្នកគាំទ្រក្លិប បានសម្ដែងការគាំទ្រដល់លោកជំទាវ ភូ ឈាលីន ក្នុងការឱ្យដឹកនាំក្លិប ដើម្បីបន្តបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត។ យ៉ាងណាមិញក្លិបមិនទាន់បញ្ជាក់ច្បាស់ថាប្រធានក្លិបថ្មីជាអ្នកណានៅឡើយនោះទេ ដោយអាចរង់ចាំរហូតដល់ចប់សព្វគ្រប់កម្មវិធីបុណ្យរបស់លោកឧកញ៉ានាពេលដ៏ខ្លីខាងមុខ។

ករណីនេះ ប្រសិនបើលោកជំទាវពិតជាប្រកាសថានឹងបន្តធ្វើជាប្រធានក្លិបជាផ្លូវការ នោះបានន័យថានៅកម្ពុជា មានក្លិបចំនួន ៣ហើយ ដែលមានប្រធានក្លិបជាស្ត្រី ពោលគឺបន្ទាប់ពីក្លិបបឹងកេត មានលោកស្រី ពុធ ធីតា ជាប្រធាន និងក្លិបវិសាខា មានលោកជំទាវ កែវ សួនសុភី ជាប្រធានក្លិប។
គួររំឮកថា លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្ម វេលាម៉ោង ៨:១០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះដោយរោគាពាធ ខណៈមរណភាពរបស់រូបលោកត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា សម្ដែងការសោកស្ដាយជាខ្លាំង ដ្បិតលោកបានរួមចំណែកក្នុងវិស័យនេះច្រើនលើសពីការរំពឹងទុក។
នេះជាការបាត់បង់ដ៏ធំធេងមួយសម្រាប់បាល់ទាត់ជាតិ នូវបុរសដែលត្រូវបានគេចាត់ទុកថាមានឆន្ទះ និងស្រលាញ់វិស័យកីឡាបាល់ទាត់ ចង់រួមចំណែកអភិវឌ្ឍន៍បាល់ទាត់កម្ពុជាពិតៗ យ៉ាងសស្រាក់សស្រាំអស់រយៈពេលច្រើនជាង ១០ឆ្នាំមកនេះ ចាប់តាំងពីលោកចូលមកគ្រប់គ្រងក្លិបបាល់ទាត់ភ្នំពេញក្រោន នៅឆ្នាំ២០០៨៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


