ព័ត៌មានអន្ដរជាតិ
អង់គ្លេសសម្លឹងឃើញពាណិជ្ជកម្មបៃតង ដើម្បីឲ្យពិភពលោកឈប់ពឹងផ្អែកថាមពលរុស្ស៊ី
កិច្ចព្រមព្រៀងពាណិជ្ជកម្មបៃតងអាចជួយបញ្ឈប់ការពឹងផ្អែករបស់ពិភពលោកលើប្រេង និងឧស្ម័នរុស្ស៊ី និងជាការបញ្ឈប់សេដ្ឋកិច្ចពិភពលោករបស់លោក ពូទីន។ នេះបើយោងតាមសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោកស្រី Anne-Marie Trevelyan ដែលនឹងថ្លែងនាថ្ងៃពុធ ទី១៨ ខែឧសភានេះ។

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញថា វាមិនអាចទៅរួចទេសម្រាប់ប្រទេសអឺរ៉ុបមួយចំនួនក្នុងការផ្លាស់ប្តូរប្រេងរុស្ស៊ីភ្លាមៗនោះ ខណៈសហភាពអឺរ៉ុបកំពុងស្នើបញ្ឈប់នាំចូល។
ចក្រភពអង់គ្លេសដែលពឹងផ្អែកលើថាមពលរុស្ស៊ីតិចជាងគេបាននិយាយថា វិស័យពាណិជ្ជកម្មបៃតងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សអាចជួយប្រទេសដទៃឲ្យកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរុស្ស៊ី។
យោងតាមសុន្ទរកថា លោកស្រី Trevelyan នឹងលើកឡើងថា ៖«ជម្លោះដ៏អាក្រក់នៅអ៊ុយក្រែននេះបានគូសបញ្ជាក់នូវអ្វីដែលអាចសម្រេចបានតាមរយៈវិធីសាស្ត្រសកលដ៏ធំទូលាយ។ វាក៏រម្លឹកពិភពលោកផងដែរថា យើងត្រូវតែលុបបំបាត់សេដ្ឋកិច្ចពិភពលោករបស់លោក ពូទីន»។
សុន្ទរកថាមានខ្លឹមសារទៀតថា ៖«ប៉ុន្មានខែចុងក្រោយនេះបានគូសបញ្ជាក់ពីតម្រូវការក្នុងការពន្លឿនដំណើររបស់យើងជាសហគមន៍សកលឲ្យឆ្ងាយចេញពីអ៉ីដ្រូកាបូន ដើម្បីបង្វែរបង្អែករបស់យើងនៃយុគសម័យឥន្ធនៈពុល និងផ្លាស់ប្តូរទៅជាអនាគតសូន្យសុទ្ធ»។
ក្នុងសុន្ទរកថា លោកស្រីនឹងប្រកាសពីការធានាកម្ចីសម្រាប់អាជីវកម្មបៃតងដែលមានទឹកប្រាក់ ២៣៧.០១លានដុល្លារអាមេរិក ព្រមទាំងពាណិជ្ជកម្ម និងការវិនិយោគបៃតងនៅភាគខាងកើតប្រទេសអង់គ្លេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


