ព័ត៌មានអន្ដរជាតិ
ក្មេងៗយកគ្រាប់បែកទៅលក់ ស្រាប់តែផ្ទុះស្លាប់១៥នាក់នៅ អាហ្វហ្គានីស្ថាន
ប្រភពពីមន្ត្រីនិងប៉ូលិសបានឲ្យដឹងថា ការផ្ទុះមួយបានសម្លាប់កុមារ១៥នាក់និងមនុស្ស២០នាក់ផ្សេងទៀតរងរបួសនៅក្នុងខេត្ត Ghazni ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន។

មូលហេតុនៃការផ្ទុះក្នុងស្រុក Gilan នេះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែអ្នកស្រុកបាននិយាយថា គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់បានផ្ទុះឡើងនៅពេលក្មេងៗយកវាទៅលក់ឲ្យអ្នកទិញ។
ស្របពេលជាមួយគ្នានោះ ក្រុមសកម្មប្រយុទ្ធតាលីបង់ក៏បាននិយាយដែរថា ការផ្ទុះនេះគឺជារឿងចៃដន្យ។

ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល១៤:០០ (ម៉ោងក្នុងស្រុក) នៅជិតផ្ទះក្នុងភូមិមួយដែលពិធីសូត្រគម្ពីកូរ៉ានកំពុងធ្វើឡើង។
ក្រុមមន្ត្រីមូលដ្ឋានបានអះអាងថា ចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្ទុះគ្រាប់បែកក្នុងផ្សារ ស្លាប់និងរបួសមនុស្សជាង៦០នាក់នៅ អាហ្វហ្គានីស្ថាន
ចុចអាន៖ ផ្ទុះគ្រាប់បែកក្នុងសាលារៀនប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សជាង៥០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


