ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកបណ្តាក់គ្នា បង្កចលាចល៥ស្រុក នៅភាគខាងត្បូងប្រទេសថៃ
ក្រុមផ្តាច់ខ្លួនបានបើកការវាយប្រហារផ្ទួនៗ ដោយបំផ្ទុះគ្រាប់បែកបណ្តាក់គ្នាធ្វើឲ្យចលាចលក្នុងស្រុកចំនួន៥ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។

តាមការផ្សាយរបស់ Amarin TV, ក្រុមបះបោរបានបើកការវាយប្រហារតាំងពីរាត្រីថ្ងៃអាទិត្យទី៣១ខែសីហា ដល់រំលងអធ្រាត្រថ្ងៃចន្ទទី១ខែកញ្ញា។
គ្រាប់បែកដំបូងបានផ្ទុះលើផ្លូវហាយវ៉េលេខ៤០៥៦ ក្នុងស្រុក Su-ngai Padi នាវេលាម៉ោង៧:៥០នាទីយប់ថ្ងៃអាទិត្យ បណ្តាលឲ្យរបួសមនុស្ស២នាក់ និងខ្ទេចរថយន្តមួយគ្រឿង។
ក្រោយមកនៅម៉ោង១១:៥៥នាទីយប់ ក្នុងស្រុក Cha-nai ការផ្ទុះ២លើកទៀត បានអង្រួនវិហារឥស្លាម Dusongno និងផ្សារមួយកន្លែង។

នៅស្រុក Ba Cho គ្រាប់បែកបានផ្ទុះលើផ្លូវ Phetkasem ខាងមុខធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។
នៅស្រុក Cho Airong នាវេលាម៉ោងប្រមាណ ១២:០៥រំលងអាធ្រាត្រ គ្រាប់បែកមួយគ្រាប់ទៀត បានផ្ទុះនៅមុខទូ ATM របស់ធនាគារដដែលនេះ។
នៅស្រុក Sri Sakhon វេលាម៉ោង១២និង៣០នាទី មានករណីផ្ទុះមួយទៀតកើតឡើងនៅទូ ATM ទល់មុខរដ្ឋបាលឃុំ Tambon Tamayung។
ការវាយប្រហារនោះបានគូសបញ្ជាក់ពីស្ថានភាពកាន់តែចលាចលនៅភាគខាងត្បូងប្រទេសថៃ ស្របពេលអំពើហិង្សាពីសំណាក់ក្រុមបេះបោរកាន់តែធ្ងន់ធ្ងរទៅៗហើយ។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះគ្រាប់បែក ដាច់ជើងមនុស្សម្នាក់ ក្នុងការវាយប្រហារនៅខេត្តភាគខាងត្បូង ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


