ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនត្រឹមបន្ទច់បង្អាក់ការងើបឡើងវិញនៃស្ថានភាពសង្គម-សេដ្ឋកិច្ចទេ តែអាចជះឥទ្ធិពលដល់ សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែង
ការអះអាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UNESCAP) ក្រោមមូលបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិក” ដែលធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ នៅប្រទេសថៃ។
នៅក្នុងសុន្ទរកថាគន្លឹះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងលើកឡើងពីភាពចាំបាច់នៃការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ដែលជារបៀបវារៈរួមសកល ដ៏សំខាន់ ដែលបច្ចុប្បន្នដំណើរការនៃការឈានសម្រេចបានគោលដៅនេះ កំពុងត្រូវបានបន្ទច់បង្អាក់ដោយសារ បញ្ហាប្រឈមជាច្រើន ជាពិសេស វិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចតេជោអះអាងថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានភាពប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយទេ ហើយអាទិភាពចម្បងនៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់ វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវប្បធម៌ នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពសុំសហគមន៍ ពេញលេញនៅទូទាំងសកលលោក និងបានលើកទឹកចិត្តឱ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្ម សេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្មដោយអនុត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានាដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាស្តារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺ កូវីដ-១៩។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ បានបង្ហាញពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងថា ដែលវិបត្តិ នេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់ សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ និងបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឱ្យបាននូវលំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និងគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា សន្និបាតប្រចាំឆ្នាំលើកទី៧៨ នេះ នឹងមានការពិភាក្សាផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការតបន់ អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្ដារ និងលើកកម្ពស់កំណើនឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ តាមការរំពឹងទុក ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២។
សូមបញ្ជាក់ថា នៅក្នុងសន្និបាតប្រចាំឆ្នាំនេះលោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្តាប់ ត្រូវបានចាត់តាំងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយផ្ទាល់នៅប្រទេសថៃផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


