សន្តិសុខសង្គម
ជនសង្ស័យ២នាក់ ជិះម៉ូតូបាញ់កញ្ចក់រថយន្ដយកទ្រព្យសម្បត្តិនៅមុខហាងលក់គ្រឿងអគ្គិសនីសេងម៉ាំង
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់បានធ្វើសកម្មភាពបាញ់ដោយប្រើជំពាមកៅស៊ូ ទៅលើរថយន្តទំនើបមួយគ្រឿងហើយលូកយកសម្បត្តិរួចគេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា ករណីនេះកើតហេតុនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២ ចំណុចមុខហាង សេង ម៉ាំង លក់គ្រឿងអគ្គិសនី សម្រិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប។ សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះមានឈ្មោះកង គឹមលាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងអគ្គិសនី មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានបាត់សម្ភារៈ និងខូចខាតមាន បែកកញ្ចក់រថយន្ត ម៉ាកហ្វត ពណ៌ស ១ផ្ទាំង ចំហៀងខាងក្រោយ ផ្នែកខាងស្តាំ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ១ ក្នុងមាន កាតគ្រី ម៉ូតូ ១សន្លឹក ប័ណ្ណបើកបរ ០១សន្លឹក អត្តសញ្ញាណប័ណ្ណ ០១សន្លឹក សៀវភៅធនាគារ ABA ចំនួន ២ក្បាល ប័ណ្ណធានារ៉ាប់រង០២សន្លឹក និងឯកសារក្រុមហ៊ុនមួយចំនួន (ក្នុងកាបូបគ្មានលុយទេ) ។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ មុនកើតហេតុ ជនរងគ្រោះ បានចតឡានរបស់ខ្លួន នៅមុខហាង សេង ម៉ាំង ហើយដើរចូលទៅទំនាក់ទំនង ដើម្បីយកសម្ភារៈអគ្គិសនីមកលក់ឲ្យ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់៕
ដោយ ៖ កុសល

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


