Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន នឹងបន្តរហូតដល់គោលដៅទាំងអស់ បានសម្រេច

បានផុស

នៅ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃពុធទី ០១ ខែមិថុនាថា ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន នឹងបន្តរហូតដល់គោលដៅទាំងអស់ដែលកំណត់ដោយអគ្គមេបញ្ជាការកំពូលរុស្ស៊ី បានសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Dmitry Medvedev

ដោយដកស្រង់សម្តីរបស់គាត់ ដែលនិយាយក្នុងអំឡុងកិច្ចសន្ទនាជាមួយប្រជាជននៅតំបន់ Donbass, សារព័ត៌មាន RIA Novosti បានរាយការណ៍ថា “ប្រតិបត្តិការពិសេសនៅតែបន្ត។ យើង​យល់​ថា ប្រតិបត្តិការ​នឹង​បន្ត​រហូត​ដល់​គោលដៅ​ទាំងអស់​របស់​ខ្លួន ​បាន​សម្រេច ពោល​គឺ​គោលដៅ​ដែល​កំណត់​ដោយ​អគ្គមេបញ្ជាការ​កំពូល និងជាប្រធានាធិបតី​ប្រទេស លោក វ្ល៉ាឌីមៀរ ពូទីន”។

ការលើកឡើងរបស់លោក Medvedev គឺចំពេលដែល ​រុស្ស៊ី​បាន​​រិះ​គន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​​អាមេរិក ​​​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​រ៉ុកកែតទំនើប និង​​គ្រាប់​រំសេវ​ដល់​ប្រទេស​អ៊ុយក្រែន។

អនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក Sergei Ryabkov បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ RIA Novosti ​ថា រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​យល់​ឃើញ​ថា ការ​ផ្តល់​ជំនួយ​យោធា​របស់​អាមេរិក​ទៅ​អ៊ុយក្រែន​ គឺមានភាព​​អវិជ្ជមាន​យ៉ាង​ខ្លាំង។

លោក​បាន​ចង្អុល​បង្ហាញ​ថា ​​ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តកម្រិត​ខ្ពស់ (HIMARS) ​​​អាច​វាយ​ប្រហារ​លើ​គោល​ដៅ​ច្បាស់​លាស់​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​យ៉ាង​ល្អ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters, RT

ចុចអាន៖ អាមេរិក ត្រៀមលក់យន្តហោះគ្មានមនុស្សបើកទំនើប បំពាក់មីស៊ីល ឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម