ព័ត៌មានអន្ដរជាតិ
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson ប្រឈមអស់តំណែងថ្ងៃនេះ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងអស់តំណែងតាមរយៈការបោះឆ្នោតមិនទុកចិត្តមួយដោយសមាជិកសភានៅក្នុងគណបក្សអភិរក្សកំពុងកាន់អំណាចនាល្ងាចថ្ងៃចន្ទ ទី៦ ខែមិថុនា។ នេះបើយោងតាមលោក Graham Brady ប្រធានគណៈកម្មាធិការ១៩២២បានប្រាប់សមាជិកសភា។
លោកបានសរសេរក្នុងសេចក្តីជូនដំណឹងមួយទៅសមាជិកសភាគណបក្សអភិរក្សថា ៖«ការកំណត់១៥%នៃសមាជិកសភាដែលកំពុងស្វែងរកសំឡេងទុកចិត្តនៅក្នុងមេដឹកនាំរបស់គណបក្សអភិរក្សត្រូវបានលើស»។

«អនុលោមតាមច្បាប់ ការបោះឆ្នោតចន្លោះ១៨០០ និង២០០០ ថ្ងៃនេះ ថ្ងៃចន្ទ ទី៦ ខែមិថុនា សេចក្តីពិស្តារនឹងត្រូវបានបញ្ជាក់។ ការបោះឆ្នោតនឹងត្រូវបានរាប់ភ្លាមៗបន្ទាប់ពីបោះឆ្នោតហើយ។ សេចក្តីប្រកាសនឹងត្រូវបានធ្វើនៅពេលណាដែលទទួលបានសេចក្តីណែនាំ»។
លោក Johnson ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ បានកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ជុំវិញរបាយការណ៍ខូចខាតពាក់ព័ន្ធនឹងពិធីជប់លៀងនៅការិយាល័យ និងគេហដ្ឋាន Downing Street ដែលពេលនោះ ចក្រភពអង់គ្លេសស្ថិតក្នុងបំរាមកូវីដ-១៩យ៉ាងតឹងរ៉ឹង។
សមាជិកសភាពគណបក្សអភិរក្សជាច្រើននាក់កំពុងព្រួយបារម្ភថាតើលោក Johnson អាយុ៥៧ឆ្នាំបាត់បង់សិទ្ធិដើម្បីគ្រប់គ្រងចក្រអង់គ្លេសដែលលោកកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ព្រមទាំងភាពវឹកវរក្នុងការធ្វើដំណើរនៅទីក្រុងឡុងដ៍។
សមាជិកសភាគណបក្សអភិរក្សសរុប១៨០នាក់នឹងធ្វើការបោះឆ្នោតប្រឆាំងលើលោក Johnson ដើម្បីទម្លាក់ចេញពីតំណែង។ ប្រសិនការបោះឆ្នោតបានសម្រេច នោះនឹងមានការប្រកួតប្រជែងបន្ទាប់ដើម្បីស្វែងរកមេដឹកនាំជំនួស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


