ជីវិតកម្សាន្ដ
វិថីសិល្បៈរយៈពេល ៦ខែនៃការគ្រងមកុដ MGI របស់បវរកញ្ញា Thuy Tien
Nguyen Thuc Thuy Tien ជាបវរកញ្ញាដំបូង ដែលនាំប្រទេសវៀតណាម មានឈ្មោះល្បីល្បាញកាន់ខ្លាំងទៅកាន់ពិភពលោក ក្រោយពេលនាងបានគ្រងមកុដ Miss Grand International 2021 ហើយមកដល់នឹងពេលនេះ នាងគ្រងតំណែងបាន ៦ខែហើយ។

កាលពីរាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បវរកញ្ញា Nguyen Thuc Thuy Tien បានធ្វើឱ្យស្ថាប័នសម្រស់ និងទស្សនិកជនក្នុងស្រុកមួយចំនួនធំផ្ទុះនូវអារម្មណ៍រំភើប បន្ទាប់ពីនាងក្លាយជាម្ចាស់ជយលាភីឯក Miss Grand International ដោយជោគជ័យ។ ចាប់តាំងពីពេលនោះមក Thuy Tien ទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ និងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។

បើក្រឡេកទៅមើលដំណើររយៈពេល ៦ខែមកនេះ ចាប់តាំងពី Thuy Tien គ្រងតំណែង បវរកញ្ញារូបនេះបានបំពេញតួនាទីបានយ៉ាងល្អក្នុងអាណត្តិរបស់ខ្លួន។ ជាមួយនឹងប្រជាប្រិយភាព ក្នុងនាមជាម្ចាស់ក្សត្រីនៃ MGI នាងទទួលការងារទាំងក្នុងទាំងក្រៅ សឹងគ្មានពេលសម្រាក។ នាងអាចឆក់បានការាងារដើរបង្ហាញម៉ូដជាច្រើន ផ្សព្វផ្សាយឱ្យម៉ាកយីហោតូចធំ ព្រមទាំងទាក់ទាញអ្នកសារព័ត៌មានយ៉ាងខ្លាំងផងដែរ។
ថ្វីត្បិតថ្មីៗនេះ នៅក្នុងការដើរម៉ូដក្នុងកម្មវិធីបង្ហាញម៉ូដ Vietnam Fashion Week បវរកញ្ញា Thuy Tien បានសាងកំហុសឆ្គងដោយដើរដួលលើឆាកយ៉ាងណាក្ដី ប៉ុន្តែនាងបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជន ដោយសារអាកប្បកិរិយាប្រកបដោយអាជីពរបស់នាង។

ក្រៅវិស័យម៉ូដ បវរកញ្ញាវ័យ ២៣ឆ្នាំរូបនេះ ក៏មានឱកាសក្នុងការសាកល្បងធ្វើជាវាគ្មិនស្តីពី Star Finding Your Own Crown នៅវេទិកា TED ផងដែរ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ Thuy Tien បន្តចូលរៀននៅសកលវិទ្យាល័យក្នុងស្រុក និងចូលរួមវេទិកាជជែកពិភាក្សាចែករំលែករឿងរ៉ាវលើកទឹកចិត្តដល់សិស្ស-និស្សិតទៀតផង។ ក្រៅពីនោះ នាងបានជាប់ឈ្មោះជាកំពូលនារីវ័យក្មេងទាំង ១០ របស់វៀតណាម ប្រចាំឆ្នាំ ២០២១។
មិនត្រឹមតែបំពេញតួនាទីនៅក្នុងប្រទេសដោយជោគជ័យប៉ុណ្ណោះទេ Thuy Tien បានចូលរួមសកម្មភាពមិនតិចឡើយទាំងនៅប្រទេសថៃ និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក។ ដោយសារសមត្ថភាព រូបសម្រស់ និងការបង្ហាញពីភាពវៃឆ្លាតរបស់នាង នាងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ មិនធម្មតាឡើយ។

ដោយឡែក សកម្មភាពស្ម័គ្រចិត្ត ក្នុងឋានៈជាបវរកញ្ញាអន្តរជាតិមួយរូប Thuy Tien ក៏បានរួមចំណែកយ៉ាងសស្រាក់សស្រាំផងដែរ។ ពេលចេញទៅសម្តែងនៅស្រុកកំណើត នាងបង្ហាញវត្តមាននៅតាមបណ្តាខេត្ត-ក្រុងជាច្រើន ដើម្បីចូលរួមលើកស្ទួយសហគមន៍ និងផ្ដល់ការគាំទ្រដល់កុមារ ក៏ដូចជាប្រជាជនដែលជួបស្ថានភាពរស់នៅលំបាក។
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះរន្ទឺ នាងធ្លាប់រងព្យុះភ្លៀងរឿងអាស្រូវយ៉ាងខ្លាំងផងដែរ។ កាលពីពេលទើបគ្រងមកុដក្ដៅៗ នាងរងនូវពាក្យចចាមអារ៉ាមជុំវិញការហែកក្រដាសបំណុល ហើយរឿងនោះត្រូវបានសាមីខ្លួនសារភាពថាជារឿងពិត។ ទោះយ៉ាងណា អ្នកគាំទ្រមិនបានប្រកាន់ទោសពៃរ៍នឹងនាងឡើយ ក្រោយពេល Thuy Tien ចេញមុខសុំទោសជាសាធារណៈ កាលពីពេលថ្មីៗកន្លងទៅនេះ។

បន្ទាប់ពីបាន ៦ខែ ជាបវរកញ្ញាអន្តរជាតិ បវរកញ្ញា Nguyen Thuc Thuy Tien បានបង្ហាញទស្សនិកជនទាំងក្នុង និងក្រៅប្រទេសពីការខិតខំប្រឹងប្រែង និងការរៀនសូត្រឥតឈប់ឈររបស់នាង ដើម្បីធ្វើខ្លួនឱ្យសក្តិសមនឹងមកុដដែលខ្លួនកំពុងគ្រង ហើយបច្ចុប្បន្ននាងកំពុងមានប្រជាប្រិយភាពលើការផ្សាយម៉ាកយីហោនានាមិនថានៅក្នុងស្រុក និងអន្តរជាតិ។
បើយោងតាមរបាយការណ៍ កាលពី៣ខែមុន បន្ទាប់ពីគ្រងមកុដ Miss Grand International ឆ្នាំ២០២១ បវរកញ្ញា Thuy Tien អាចរកចំណូលចូលហោប៉ៅផ្ទាល់ខ្លួនរហូតដល់ជាង ៣លានដុល្លារអាមេរិកឯណោះ ខណៈបច្ចុប្បន្នមិនទាន់មានសារព័ត៌មានណាទម្លាយចំណូលជាក់ស្ដែងរបស់នាងនៅឡើយ៕









ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ចាស់មកុដ MGI 2021 ដើរដួលលើឆាក សឹងផ្កាប់មុខ (មានវីដេអូ)
ចុចអាន៖ ដឹងសាវតារ Nguyen Thuc Thuy Tien ហើយ ពិតជាសក្ដិសមគ្រងមកុដ Miss Grand International (មានវីដេអូ)
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


