Connect with us

ជីវិតកម្សាន្ដ

សត្វ ៥ ប្រភេទ មើលទៅគួរឲ្យស្រលាញ់ តែសាហាវមិនធម្មតាឡើយ

បានផុស

នៅ

តាមធម្មជាតិ មិនថាសត្វមិនថាមនុស្ស តែងមានសារជាតិសាហាវដើម្បីអាហារ និងការពារខ្លួនជានិច្ច។ សូម្បីតែស្រមោចក៏ចេះខាំដែរ។

ខាងក្រោមនេះ ជាកំពូលសត្វដ៏គួរឲ្យ​ស្រលាញ់ ប៉ុន្តែ​ក៏​មាន​គ្រោះថ្នាក់​ដល់​ជីវិត​យើង​បាន​ដែរ៖

១.ខ្លាឃ្មុំ​កូអាឡា

មើលចុះវាគួរអោយស្រឡាញ់ណាស់ ប៉ុន្តែចេះខាំសាហាវខ្លាំង។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វនេះនឹងវាយប្រហារនៅពេលដែលវាមាន​អារម្មណ៍​ថាខឹង ឬពេលយើងទៅ​គំរាមកំហែង​វា។ ជា​ពិសេស ក្នុង​ករណី​យើង​ទៅ​ប៉ះពាល់​ទីជម្រក និង​កូនៗ​របស់​ពួកវា។

២.កញ្ជ្រោង​ក្រហម

ពួកវាជាសត្វគួរឲ្យ​​ស្រលាញ់ស្រដៀងទៅនឹងឆ្កែឆ្មា ហើយ​យើង​ឃើញ​ថា​រូបថត​ដែល​គេ​ថត​ក្នុង​ព្រៃ​តែង​មាន​វត្តមាន​សត្វ​កញ្ជ្រោង​ជានិច្ច។ ចំណុច​ដែល​គួរឲ្យ​ខ្លាច​គឺ​វា​មាន​ផ្ទុក​ជំងឺ​ឆ្កែឆ្កួត។

៣.កង់​ហ្គូរូ

វាគួរឱ្យ​ស្រលាញ់ពិតមែន ប៉ុន្តែជាមួយនឹងជើងខាងក្រោយដ៏មានអានុភាព និងក្រញ៉ាំ​ជើងដ៏​មុត​ស្រួច ធ្វើឲ្យ​សត្វ​កង់ហ្គូរូមាន​គ្រោះថ្នាក់​ណាស់ ហើយនឹងសម្លាប់អ្នកដោយការទាត់ និង​ការ​ខ្វាច។

៤.ត្រី​ដូហ្វីន

ដូហ្វីនអាចនឹងខាំមនុស្សដោយ​ធ្មេញ​មុតស្រួច​របស់វា ហើយនឹងសម្លាប់អ្នក ប្រសិន​បើ​វា​ទាញ​អ្នកនៅក្រោមទឹក។ វាអាចហែលបានដល់ទៅ ២២.៤ ម៉ាយក្នុងមួយម៉ោង មានប្រវែង ១០-១៤ហ្វីត ទម្ងន់ ១,១០០ ផោន អាច​មុជ​បាន​ជម្រៅ​ដល់ទៅ៨២០ ហ្វីតក្រោមទឹក និង​អាច​លោត​បាន​ដល់ ១៦ ហ្វីត ចូលទៅក្នុងទឹក។

៥.អា​ញី

វាជាសត្វមាន​ពិស ​ស្ថិត​នៅ​ត្រង់​កែង​ដៃ។ ដូច្នេះ​អ្នក​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វនេះ៕

អត្ថបទ៖ វារី

ចុចអាន៖គ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញទូខោអាវមហាសេដ្ឋី Mark Zuckerberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម