ព័ត៌មានជាតិ
មន្ត្រីស៊ីម៉ាក់បានរាវរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្បាលគ្រាប់ជាច្រើនគ្រាប់នៅដីឡូត៍
បន្ទាយមានជ័យ ៖ មន្ត្រីអង្គភាពស៊ីម៉ាក់បានរាវរកគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះបានរកឃើញក្បាលគ្រាប់ DCA ៣៧mm ចំនួន១២០គ្រាប់និងក្បាលគ្រាប់១២mm ចំនួន១១២ គីឡូក្រាមនៅដីឡូត៍ពលរដ្ឋមួយកន្លែងនៅលើដីឡូត៍របស់ប្រជាពលរដ្ឋមួយកន្លែងជិតអតីតឃ្លាំងស្តុកគ្រាប់កាលពីសម័យសង្គ្រាម ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅក្នុងនោះនគរបាលប៉ុស្តិ៍រដ្ឋបាលក៏បានប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ជូនដល់មន្ត្រីហេឡូត្រាសដ៍ ដើម្បីធ្វើការបំផ្លាញចោល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់នេះ នៅលើដីឡូត៍មួយកន្លែងដែលមានម្ចាស់ឈ្មោះ ឡាយ ពេជ្រ ភេទប្រុសអាយុ៥៦ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កាលពីអំឡុងថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីអង្គភាពស៊ីម៉ាក់បានរុក រាវរកឃើញគ្រាប់ នៅលើដីឡូត៍នេះបានជាច្រើនរួចម្តងមកហើយ ម្យ៉ាងវិញទៀតនៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២០នេះដែរ នគរបាលប៉ុស្តីរដ្ឋបាលឃុំបុស្បូវ និងប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ស្រុកព្រះនេត្រព្រះ បានសហការជាមួយមន្ត្រីអង្គភាពហេឡូត្រាសដ៍ ដើរប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខាងជើងចម្ងាយ២គីឡូពីភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានចំនួន៧គ្រាប់ ក្នុងនោះមានគ្រាប់មីនស្គចំនួន១គ្រាប់ គ្រាប់មីន៦៩ចំនួន១ គ្រាប់៦០មមចំនួន២គ្រាប់គ្រាប់៨០មម១និងគ្រាប់កាំភ្លើងយន្ត DCA ចំនួន២គ្រាប់ គ្រាប់យុទ្ធទាំងនេះ ត្រូវបានមន្ត្រីអង្គភាពស៊ីម៉ាក់និងមន្ត្រីអង្គភាពហេឡូត្រាសដ៍យកទៅបំផ្លាញចោលអស់ហើយផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?