កីឡា
គ្រូជំនាញសូហ្វតិន្នីស ជឿជាក់ថាកម្ពុជានឹងឈ្នះមេដាយប្រាក់ ឬសំរឹទ្ធ ប្រសិនបើចូលរួមការប្រកួតកីឡាអាស៊ីនៅជប៉ុន
គ្រូជំនាញកីឡាសូហ្វតិន្នីស លោក Masato ជឿជាក់លើក្រុមកម្ពុជាថានឹងអាចដណ្ដើមមេដាយប្រាក់ ឬសំរឹទ្ធ បាននៅព្រឹត្តិការណ៍កីឡាអាស៊ី Aichi Nagoya លើកទី២០ ឆ្នាំ២០២៦ ប្រសិនបើក្រុមកម្ពុជាបានទៅចូលរួមមែននោះ។

លោក Masato (ឆ្វេង)
លោក Masato បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង Aichi Nagoya ឯប្រទេសជប៉ុននេះគឺលោកមើលឃើញថាសមត្ថភាពក្រុមសូហ្វតិន្នីសកម្ពុជាអាចនឹងដណ្ដើមមេដាយបានប្រសិនបើបញ្ជូនទៅចូលរួម។
ព្រឹត្តិការណ៍ធំលំដាប់អាស៊ីនេះមានជើងខ្លាំងដូចជាប្រទេសជប៉ុន កូរ៉េ ចិន ប៉ុន្តែបណ្ដាប្រទេសប្រហាក់ប្រហែលជាមួយកម្ពុជាក៏មានច្រើនដែរដូចជាវៀតណាម ថៃ ឡាវ។ ដូច្នេះប្រសិនបើកម្ពុជាបានចូលរួមក្នុងការប្រកួតកីឡាអាស៊ីនេះលោកជឿជាក់ថានឹងអាចឡើងដល់វគ្គដណ្ដើមមេដាយប្រាក់ ឬសំរឹទ្ធជាមិនខាន។

កីឡាការិនីកម្ពុជា
មួយវិញទៀតកីឡាករ កីឡាការិនីកម្ពុជា អាចនឹងទទួលបានបទពិសោធពីការប្រកួតធំមួយនេះ និងអាចមានភាពរីកចម្រើនកាន់តែខ្លាំងជាងមុនបន្ទាប់ពីបានចូលរួម ឬបានប្រកួតជាមួយបណ្ដាប្រទេសខ្លាំងៗនៅក្នុងតំបន់អាស៊ីនេះ។

ក្រុមកម្ពុជាចេញប្រកួតកន្លងទៅ
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នេះនឹងធ្វើឡើងនៅឯទីក្រុង Aichi Nagoya ក្នុងប្រទេសជប៉ុន។ ព្រឹត្តិការណ៍ដ៏ធំនេះធ្វើអំឡុងថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ កម្ពុជាក៏នឹងចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍នេះផងដែរគ្រាន់តែមិនទាន់បានបញ្ជាក់ពីចំនួនប្រភេទកីឡាចូលរួម និងកីឡាករ កីឡាការិនី។ សូហ្វតិន្នីសកម្ពុជាជាប្រភេទកីឡាដែលមានភាពរីកចម្រើន និងមានសក្ដានុពលមួយប្រភេទដែរក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ ក្រុមសូហ្វតិន្នីសកម្ពុជាតែងតែដណ្ដើមមេដាយបានលើឆាកអន្តរជាតិកន្លងមក៕

លោក Masato គ្រូជនជាត់ជប៉ុន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


