ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិន រៀបចំនាំចេញវ៉ាក់សាំងកូវីដ៤០០លានដូសចែកចាយទូទាំងពិភពលោក
ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសចិនបានរៀបចំដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដជិត៤០០លានដូសទៅឲ្យប្រទេសផ្សេងៗខណៈដែលការចែកចាយទូទាំងពិភពលោកបានចាប់ផ្តើមហើយ ហើយរដ្ឋាភិបាលនានាកំពុងប្រជែងគ្នាដើម្បីទទួលបានវ៉ាក់សាំងនេះ។

យោងតាមទិន្នន័យសាធារណៈដែលចងក្រងដោយក្រុមហ៊ុនវិភាគអង់គ្លេស Airfinity និងមជ្ឍមណ្ឌលសុខភាពអន្តរជាតិ Duke បានឲ្យដឹងថា ក្រុមហ៊ុនចិនឈានមុខទាំង៣ដូចជា China National Pharmaceutical Group (Sinopharm), Sinovac Biotech និង CanSino Biologics បានធ្វើកិច្ចព្រមព្រៀងដើម្បីផ្គត់ផ្គង់វ៉ាក់សាំងទៅឲ្យបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ានិងអាស៊ី។
កិច្ចព្រមព្រៀងនេះបានកើតឡើងស្របនឹងកិច្ចសន្យាការទូតរបស់ទីក្រុងប៉េកាំងដែលថានឹងផ្តល់វ៉ាក់សាំងផលិតដោយចិនធ្វើជាទំនិញសាធារណៈជាសកលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ក្រុមអ្នកជំនាញនិយាយថា ឆន្ទៈនយោបាយនិងសមត្ថភាពឧស្សាហកម្មមានន័យថា ប្រទេសចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ។ ប៉ុន្តែសំណួរនៅតែមានអំពីប្រសិទ្ធភាពវ៉ាក់សាំងនិងតម្លាភាពទិន្នន័យក៏ដូចជារបៀបដែលទីក្រុងប៉េកាំងនឹងធ្វើឲ្យមានតុល្យភាពរវាងគោលបំណងរបស់ខ្លួននៅឯបរទេសជាមួយនឹងការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងស្រុករបស់ខ្លួនចំនួន១.៤ពាន់លាននាក់ផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍ មន្ត្រីសុខាភិបាលបាននិយាយថា ប្រទេសចិនមិនទាន់អនុម័តលើបេក្ខជនវ៉ាក់សាំងដែលផលិតក្នុងស្រុកសម្រាប់ការប្រើប្រាស់ទូទៅនៅឡើយទេប៉ុន្តែបេក្ខជនវ៉ា់ក់សាំងខ្លះបានបញ្ចេញទិន្នន័យគ្រប់គ្រាន់ពីការសាកល្បងដំណាក់កាលទី៣របស់ពួកគេសម្រាប់ការវិភាគបណ្តោះអាសន្នហើយបញ្ជូនទិន្នន័យទៅនិយតករសម្រាប់ការពិនិត្យឡើងវិញឈរលើមូលដ្ឋានដាក់ចេញឲ្យប្រើប្រាស់រួចទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងដែលបង្កើតដោយចិនបានចាប់ផ្តើមដឹកជញ្ជូនទៅទូទាំងពិភពលោករួចទៅហើយខណៈបណ្តាប្រទេសដែលបានជួយធ្វើការសាកល្បងជាមួយក្រុមហ៊ុនចិនគឺស្ថិតក្នុងចំណោមអ្នកដែលនឹងទទួលបានវ៉ាក់សាំងមុនគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិន មានកាដូពិសេសជូនប្រជាជនសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ចុចអាន៖ អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់ចិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


