ព័ត៌មានជាតិ
មន្ត្រីអប់រំ៖ និស្សិតកម្ពុជាជិត ៥០ ភាគរយ កំពុងសិក្សាលើជំនាញ ផ្នែកធុរកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណជិត ៥០ ភាគរយបាន និងកំពុងសិក្សាទៅលើមុខជំនាញផ្នែកធុរកិច្ច ខណៈវិស័យកសិកម្មមានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សានុសិស្សបញ្ចប់ថ្នាក់ទី១២ នៅសាលាឯកជនមួយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៣០ កន្លែង ក្នុងនោះមាន ៤៨ កន្លែងជារបស់រដ្ឋ និង ៨២ កន្លែងជារបស់ឯកជន។ ក្នុងចំណោម ៤៨ កន្លែងនោះ គ្រប់គ្រង់ដោយក្រសួងអប់រំចំនួន ១៣ កន្លែង និងគ្រប់គ្រងគ្រឹះស្ថានឯកជនចំនួន ៦៩ កន្លែង។
លោកបានបន្តថា ចំណែកនិស្សិតកំពុងរៀនលើផ្នែកធុរកិច្ចរួមមាន គណនី ធនាគារ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគ្រប់គ្រងមានចំនួន ៤៨ ភាគរយ សុខាភិបាល ៥ ភាគរយ កសិកម្ម ៣ ភាគរយ វិស្វកម្ម ១៣ ភាគរយ វិទ្យាសាស្ត្រមូលដ្ឋាន ៥ ភាគរយ បច្ចេកវិទ្យា ១០ ភាគរយ វិទ្យាសាស្ត្រសង្គមសិល្បៈ ៩ ភាគរយ ភាសាបរទេស ៣ ភាគរយ និងច្បាប់ ៩ ភាគរយ។

លោកបានបន្តទៀតថា ក្រសួងសូមលើកទឹកចិត្តឱ្យក្មួយៗរៀនលើមុខជំនាញស្ទែម ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាសម្រាប់ជាមូលដ្ឋានឆ្លើយតបទៅនឹងបរិបទការអប់រំសតវត្សរ៍ទី ២១ និងបដិវត្តឧស្សាហកម្ម ៤.០ ខណៈបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៣០,៦៩ ភាគរយ បានកំពុងសិក្សាលើជំនាញនេះក្នុងចំណោមនិស្សិតជិត ២ សែននាក់ បើធៀនទៅនឹងឆ្នាំសិក្សា ២០១៦ និង ២០១៧ មានត្រឹមតែ ២៦ ភាគរយប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការបានណែនាំនិស្សិតត្រូវខិតខំសិក្សាបន្ថែមទៀត ព្រោះក្មួយៗនៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរជាបន្តទៀត ពិសេសជំនាញសម្បទា និងកាយសម្បទា ដែលមានន័យថា ត្រូវបណ្តុះបណ្តាលទាំងជំនាញទន់ និងជំនាញរឹង។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រៅពីរៀនពូកែហើយ ក្មួយៗត្រូវមានវិន័យ សីលធម៌ ចេះឆ្នៃប្រឌិត ចេះធ្វើការងារជាក្រុម គោរពពេលវេលា ចេះទទួលខុសត្រូវក្នុងការបំពេញការងារ ចេះព័ត៌មានវិទ្យា ចេះកុំព្យូទ័រ ចេះអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងមានវិន័យក្នុងការស់នៅ ទើបក្លាយជាទំពាំងស្នងឫស្សីដ៏ល្អរបស់ប្រទេសជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


