ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ថា សន្តិសុខផ្ទាល់ខ្លួន សម្រាប់លោក Abe គឺមិនគ្រប់គ្រាន់ទេ
អ្នកជំនាញផ្នែកសន្តិសុខនិយាយថា សន្តិសុខផ្ទាល់ខ្លួន សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo គឺមិនគ្រប់គ្រាន់ទេ។

អ្នកជំនាញឈ្មោះ Ito Koichi គឺជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលធ្លាប់ជាសមាជិកនៃអង្គភាពពិសេសរបស់ប៉ូលិសក្រុងតូក្យូ និងមានជំនាញផ្នែកសន្តិសុខយ៉ាងច្បាស់សម្រាប់ឥស្សរជនជាន់ខ្ពស់។
លោកបានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីការវិភាគវីដេអូ បង្ហាញពីអ្នកវាយប្រហារដើរជុំវិញជាមួយកាបូប ហើយដើរត្រង់សំដៅទៅលោក Abe។

លោក Ito និយាយថា នៅពេលដែលសង្កេតឃើញនូវអាកប្បកិរិយាគួរឲ្យសង្ស័យបែបនេះ គេត្រូវតែឲ្យបុគ្គលរូបនោះនៅឲ្យឆ្ងាយ សូម្បីតែមុនពេលសាកសួរ និងត្រួតពិនិត្យរបស់របរប្រើប្រាស់ក៏ដោយ។
លោកក៏បានចង្អុលបង្ហាញដែរថា មន្ត្រីប៉ូលិស មិនបានសហការគ្នា ប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើការឆ្លើយតបសមស្រប នោះទេ។
គួរបញ្ជាក់ថា លោក Abe ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសុក្រទី០៨ខែកក្កដា ខណៈថ្លែងសុន្ទរកថានៅតាមផ្លូវក្នុងទីក្រុង Nara ប្រទេសជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ប្រវត្តិនយោបាយ និងជីវិតឯកជនរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C