ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ នយោបាយគ្មានស្តង់ដារពិតប្រាកដ តែកីឡាមានស្តង់ដារពិតប្រាកដ
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី ១១ ខែកក្កដា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ។ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ និងមានច្បាប់តែមួយ ហើយក៏មានគោលដៅតែមួយដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ។ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាប្រកួតតែមួយ និងមានគោលដៅតែមួយ គឺកសាងពិភពលោកមួយដែលល្អប្រសើរ ក្នុងការរួមចំណែកដល់សុខសន្តិភាព និងស្ថេរភាពសង្គម»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បច្ច័យវិជ្ជមាននៃផលប្រយោជន៍នៃកីឡា គឺលើកទឹកចិត្តយើងទាំងអស់គ្នា ឲ្យខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្ម ក្នុងការកសាងកីឡាជាតិនីមួយៗ ឲ្យផុលផុស និងរីកចម្រើនជាលំដាប់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្តនៅកម្ពុជា។

បើតាមសម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានរង់ចាំរយៈពេល ៦៤ឆ្នាំមកហើយ ទើបសម្រេចចិត្តយកឆ្នាំ ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ សម្តេចតេជោបន្ថែមថា កម្ពុជាបានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសារមកហើយ ដើម្បីរៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឲ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវ។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់រៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ កម្ពុជាមានមហិច្ឆិតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិអន្តរជាតិប្រកបដោយភាពកក់ក្តៅ ដោយមានបដិសណ្ឋារកិច្ចល្អ និងសេវាល្អ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនផងដែរ ដើម្បីឲ្យការប្រកួតកីឡានេះទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ហើយកម្ពុជា ក៏បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល ៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមផងដែរ។ មកដល់ពេលនេះ ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល ៦៤ ឆ្នាំមកហើយ ព្រោះតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិត ធ្វើឲ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។
ការធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


