Connect with us

សុខភាព

អូមីក្រុងថ្មី ២ប្រភេទដែល កម្ពុជា ទើបរកឃើញ មានសមត្ថភាពឆ្លងលឿន

បានផុស

នៅ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការរកឃើញវត្តមាន វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និងBA.5 ដែលមានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស។

យោងតាមអ្នកជំនាញបរទេស BA.4 និង BA.5 ហាក់ដូចជាឆ្លងរីករាលដាលលឿនជាង វីរុសកូវីដបំប្លែងខ្លួនផ្សេងៗទៀតទាំងអស់ រួមទាំងអូមីក្រុង BA.2 ផងដែរ។

ទិន្នន័យ CDC របស់សហរដ្ឋអាមេរិកបានបង្ហាញថា BA.4 និង BA.5 ឥឡូវនេះគឺជាប្រភេទវីរុសលេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ពោលគឺរួមចំណែក ៥២% នៃការឆ្លងកូវីដថ្មី។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអឺរ៉ុប (ECDC) ប៉ាន់ប្រមាណថា BA.4 និង BA.5 ឆ្លងខ្លាំងជាងវីរុសមុនៗ ព្រោះវាមានសមត្ថភាពចៀសផុតពីភាពស៊ាំធម្មជាតិពីការឆ្លងមុន និងការការពារពីវ៉ាក់សាំង។

នៅក្នុងលិខិតមួយទៅកាន់ទស្សនាវដ្តី New England Journal of Medicine (NEJM), ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard បានយល់ស្របចំពោះការលើកឡើងនេះ។

វេជ្ជបណ្ឌិត Rob Rohatsch ប្រធានផ្នែកវេជ្ជសាស្រ្តប្រចាំគេហំទ័ពរ Solv បាននិយាយថា “វាមើលទៅដូចជា BA.4 និង BA.5 ឆ្លងសូម្បីតែមនុស្សមានភាពស៊ាំទៅនឹងវីរុសកូវីដផ្សេងទៀតរួចហើយក៏ដោយ។ ហើយវាជាហេតុផល សម្រាប់ការកើនឡើងនៃករណីឆ្លងកូវីដថ្មី​ នៅជុំវិញពិភពលោក”។

យោងតាម ECDC, ទិន្នន័យមន្ទីរពិសោធន៍បឋមបង្ហាញថា បម្រែបម្រួលនៅក្នុងវីរុសអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ធ្វើឲ្យពួកវាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីវីរុសកូវីដទម្រង់ដើម និងសូម្បីតែអូមីក្រុង BA.1 និង BA.2 ក៏ដោយ។ នេះប្រហែលជាមូលហេតុ ដែលវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងជាមួយនឹងវីរុសកូវីដទម្រង់មុនៗ គ្មានប្រសិទ្ធភាពប្រឆាំងពូជថ្មីនេះទេ។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វ៉ាក់សាំងដូសជំរុញ ក៏មិនមានប្រសិទ្ធភាពប្រឆាំងការឆ្លង BA.4 និង BA.5 ដែរ ប៉ុន្តែវ៉ាក់សាំងនៅតែអាចការពារពីការធ្លាក់ខ្លួនឈឺធ្ងន់ និងការស្លាប់បាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Solv Health

ចុចអាន៖ ស្ងាត់ៗ ប្រទេសអាស៊ីអាគ្នេយ៍ រកឃើញ អូមីក្រុង ពូជថ្មី ២ប្រភេទ ឆ្លងកាន់តែខ្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា១៣ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម