សន្តិសុខសង្គម
ជនជាតិចិន លួចផលិតគ្រឿងញៀនក្នុងឃ្លាំងធំមួយ ត្រូវសមត្ថកិច្ចឡោមព័ទ្ធរឹបអូសជាង១តោន
(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបានក្រុមឧក្រិដ្ឋជនផលិត និងជួញដូរគ្រឿងញៀនដ៏ធំមួយកន្លែង នៅក្នុងក្រុងស្វាយរៀង និងរឹបអូសវត្ថុតាងសង្ស័យគ្រឿងញៀន បានជាង១តោន នៅក្នុងឃ្លាំងផលិតគ្រឿងញៀន ១កន្លែង ។ ករណីនេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន និងកងកម្លាំងចម្រុះ បានសហការឡោមព័ទ្ធ និងបង្ក្រាបតាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រតិបត្តិការខាងលើនេះ ដឹកនាំដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ជាម្ចាស់ទឹកដី ចុះពិនិត្យឃ្លាំងមួយកន្លែង ដែលមានស្លាកយីហោ «ម៉ាស៊ីនកិនស្រូវតូចតែពេជ្រ» ដែលមានទីតាំងជាប់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង និងបានរកឃើញគ្រឿងញៀន ដែលផលិតសម្រេចជាង១តោន ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ជាជនជាតិចិន។ ក្រោយពីធ្វើការសាកសួរចម្លើយលើជនសង្ស័យ ទើបឈានដល់កំណត់ទីតាំងឃ្លាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងទៀត នៅជិតចំណតកាណូតចាស់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង លទ្ធផលរកឃើញវត្ថុតាង ម៉ាស៊ីនគ្រឿងចក្រស្វ័យប្រវត្តិ សម្រាប់ផលិតគ្រឿងញៀនដ៏ធំ កំពុងដំណើរការយ៉ាងសកម្មផលិតគ្រឿងញៀន និងបុគ្គលិក វិស្វករផលិតគ្រឿងញៀន ជនជាតិចិនចំនួន៧នាក់ និងបុគ្គលិកជនជាតិខ្មែរចំនួន៥នាក់ ។

ចំពោះករណីនេះដែរ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានប្រាប់ឱ្យភ្នាក់ងារយកព័ត៌មានថា ករណីនេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ជាអ្នកគ្រប់គ្រង ដូច្នេះត្រូវរង់ចាំខាងក្រសួងផ្តល់ព័ត៌មាន និងរបាយការណ៍លទ្ធផលលម្អិត នៅពេលក្រោយ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១២ ខែកក្កដា សមត្ថកិច្ច នៅមិនទាន់លម្អិតអំពីលទ្ធផលការបង្ក្រាបបទល្មើសគ្រឿងញៀននេះនៅឡើយ ដោយសមត្ថកិច្ចបានដាក់កម្លាំងយាមកាមទីតាំងទាំងពីរខាងលើយ៉ាងយកចិត្តទុកដាក់បំផុត។ ទោះយ៉ាងណា មានការបង្ហើបឱ្យថា ក្រុមការងារសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមប្រមាញ់មេក្លោង និងបក្សពួកក្រុមឧក្រិដ្ឋជនផលិត និងជួញដូរសារធាតុញៀន ដោយខុសច្បាប់នេះ៕ ដោយ:ភក្ដី








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


