ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើពលរដ្ឋឲ្យបន្តអនុវត្តន៍វិធាន ៣កុំ ៣ការពារ ខណៈកូវីដកំពុងរាតត្បាតឡើងវិញ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំភ្លេចជំងឺកូវីដ-១៩ ឲ្យសោះ ហើយត្រូវតែបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ខណៈកូវីដ-១៩ បំប្លែងខ្លួនថ្មីបាននិងកំពុងតែឆ្លងចូលសហគមន៍ជាបន្តបន្ទាប់។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើបែបនេះ ខណៈពេលលោកជំទាវផ្ទាល់ និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន រួមជាមួយស្វាមី រួមនឹងអស់លោក-លោកស្រី និងមន្ត្រីរាជការ បានមូលមតិគ្នានាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស វត្តវិហារសំណារ ស្ថិតក្នុងភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅនេះ។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ក៏ដូចខេត្តកណ្តាលកុំភ្លេចជំងឺដ៏កាចសាហាវកូវីដ-១៩ នោះឲ្យសោះ ខណៈពេលជំងឺ បាននិងកំពុងតែឆ្លងចូលសហគមន៍ជាបណ្តើរៗវិញ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបថា តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ។ ប៉ុន្តែសព្វថ្ងៃ នៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិស មហាកុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឆ្នាំនេះនៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា នឹងចាប់ផ្តើមពិធីបុណ្យចូលព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។

ក្នុងកំឡុងពិធីបុណ្យដែលមានរយៈពេល ៣ ខែនេះ ព្រះសង្ឃមិនចាក់ចេញពីវត្តអារាមដើម្បីនិមន្តបិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម។ ទោះយ៉ាងណាក៏ដោយ ព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា និងធ្វើដំណើរចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។

ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនាថ្វាយទៀនព្រះវស្សា ជាទៀនធំដែលត្រូវបំភ្លឺពេញមួយថ្ងៃនិងយប់ក្នុងឱកាសពិធីបុណ្យ ព្រមទាំងប្រេង ស្បងចីវរ និងគ្រឿងឧបភោគបរិភោគផ្សេងៗដល់ព្រះសង្ឃ ។
ទេយ្យវត្ថុដែលបានវេរនិងប្រគេនព្រះសង្ឃក្នុងថ្ងៃនេះរួមមាន ៖ ទៀនបាយសី ០១ គូ, ត្រៃធំ + បាត ០១ ឈុត, អង្គរ ១០០គីឡូក្រាម, មីម៉ាម៉ាថៃ ០១កេសធំ, ត្រីខកំប៉ុង ០១កេស, ស្ករស ៥០គីឡូក្រាម, ប៊ីចេង ១០គីឡូក្រាម, តែស្លឹក ០៣គីឡូក្រាម, ទឹកដោះគោខាប់ ០១កេស, ទឹកសុទ្ធ ១០០កេស, ទឹកក្រូច ២០កេស, ទឹកត្រី ០២ឡូ, ត្រីងៀត + ត្រីប្រា ១០គីឡូក្រាម, ម្រេច ០២គីឡូក្រាម, នំស្រួយហុងកុង ០២កញ្ចប់, នំរាយ ABC ០២ធុង, គ្រាប់ស្វាយចន្ទី ០៥គីឡូក្រាម, ចេកអំបូងមាស ០២កេស, តាំងហ៊ុនថៃ ០៥គីឡូក្រាម, ផ្លែឈើស្រស់ ៥មុខ ៥ល្អី, កន្ទេលថៃ ២ដុំ, សាច់ក្រ ៥គីឡូក្រាម បច្ច័យត្រៃធំ ១,២០០ដុល្លារ ត្រៃធំ (០១ ឈុត ) + បច្ច័យ ២០០ដុល្លារ បច្ច័យចូលព្រះវស្សា ២,០០០,០០០ រៀល រំដាប់អង្គ + ១២០,០០០ រៀល ចំនួន ២០ អង្គ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ