សេដ្ឋកិច្ច
ប្រេងសាំងធម្មតាចុះថ្លៃ ៥០រៀល នៅសល់ ៤,៧៥០រៀល និងម៉ាស៊ូត ៥,១៥០រៀល
ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃនេះថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ ៤,៧៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥,១៥០រៀល ដោយអនុវត្តចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ ដល់ថ្ងៃទី ១១ ខែ សីហា។

តម្លៃប្រេងឥន្ធនៈថ្មីនេះ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន ប្រេងសាំងចុះថ្លៃចំនួន ៥០រៀល និងប្រេងម៉ាស៊ូត ចុះថ្លៃចំនួន ១៥០រៀល ពីតម្លៃដើម។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា តម្លៃប្រេងសាំងនៅកម្ពុជា ប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ នៅពេលដែលទីផ្សារប្រេងអន្តរជាតិចុះថ្លៃ នោះប្រេងលក់នៅកម្ពុជា ក៏ចុះថ្លៃដូចគ្នា ព្រោះប្រេងដែលកម្ពុជា ប្រើប្រាស់សព្វថ្ងៃ គឺនាំចូលពីបរទេស។
ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងសាំង មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


