ព័ត៌មានអន្ដរជាតិ
ឆេះក្លឹបរាត្រីនៅ ថៃ ស្លាប់មនុស្ស ១៣នាក់ របួស ៤០នាក់
អគ្គិភ័យបានឆាបឆេះក្លឹបរាត្រីមួយក្នុងប្រទេសថៃ នៅថ្ងៃសុក្រទី៥ ខែសីហានេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច១៣ នាក់ និងរបួស ៤០ នាក់។
មន្ត្រីម្នាក់មកពីមូលនិធិសង្គ្រោះ Sawang Rojanathammasathan បានប្រាប់ AFP ថា អគ្គិភ័យបានឆាបឆេះក្លឹប Mountain B នៅម៉ោងប្រហែល ១:០០ រំលងអធ្រាត្រក្នុងស្រុក Sattahip ខេត្ត Chonburi មានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង បាងកក។
ក្រុមពន្លត់អគ្គិភ័យ ត្រូវចំណាយពេលជាង ៣ម៉ោងដើម្បីពន្លត់ភ្លើង។ ភ្លាមៗមិនទាន់មាន ការបញ្ជាក់ពីមូលហេតុបង្កឲ្យអគ្គិភ័យនេះនៅឡើយទេ។
អ្នកស្លាប់ ដែលមានស្ត្រី ៤នាក់ និងបុរស៩នាក់ ភាគច្រើនត្រូវបានគេរកឃើញនៅច្រកចូល និងក្នុងបន្ទប់ទឹក។ ជនរងគ្រោះទាំងអស់គឺជាជនជាតិថៃ។
មានការព្រួយបារម្ភជាយូរមកហើយ អំពីវិធីសាស្រ្តដ៏ធូររលុងរបស់ប្រទេសថៃ ចំពោះបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាព ជាពិសេសនៅក្នុងបារ និងក្លឹបរាត្រីរាប់មិនអស់របស់ខ្លួន។
អគ្គិភ័យដ៏ធំមួយ បានផ្ទុះឡើងក្នុងពិធីជប់លៀងឆ្លងឆ្នាំសកលនៅក្លឹប Santika របស់ទីក្រុងបាងកកកាលពីឆ្នាំ២០០៩ ដោយបានសម្លាប់មនុស្សចំនួន ៦៧នាក់ និងជាង ២០០ នាក់រងរបួស។
ហេតុការណ៍ចុងក្រោយមួយទៀត មនុស្សបួននាក់បានស្លាប់ក្នុងអគ្គិភ័យ ដែលបង្កឡើងដោយការទុស្សេខ្សែភ្លើងនៅក្លឹបកម្សាន្តមួយក្នុងខេត្តភូកេតកាលពីឆ្នាំ ២០១២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ រកឃើញករណីទី៣ នៃជំងឺអុតស្វា

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ