សេដ្ឋកិច្ច
៦ខែឆ្នាំនេះ មានរោងចក្របង្កើតថ្មីជាង១០០ក្រុមហ៊ុន
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានមានប្រសាសន៍ថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ វិស័យឧស្សាហកម្មមានការរីកចំរើនដោយមានមានរោងចក្របង្កើតថ្មីចំនួន១០៨ក្រុមហ៊ុន ក្នុងចំណោមរោងចក្រសរុបចំនួន១៩៤៧ មានទន់វិនិយោគជាង ១៥,៧ពាន់លាននដុល្លារអាមេរិក។
ថ្លែងនៅក្នុងពិធីបើកកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងនៅរសៀលថ្ងៃទី៥ ខេសីហា លោកបានបន្តថា នេះគឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ខណៈនៅលើពិភពលោកកំពុងប្រឈមតែជាកាលានុវត្តភាពដ៏សំខាន់ ដោយសារកម្ពុជា បានចាក់វ៉ាក់សាំងមានអត្រាខ្ពស់និងបានបើកដំណើរការប្រទេសឡើងវិញ។

ចំណែកផលិតភាពក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ មានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិកបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១មានការកើនឡើងប្រមាណជាង១៧៥ភាគរយតែបើធៀបនឹង១ឆ្នាំ២០២១ ឃើញថា ជិតប្រហាក់ប្រហែលគ្នា ខណៈឆ្នាំ២០២១ផលិតភាពមានតែជាង៨ពាន់លានដុល្លារប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការនាំចេញកង់ទៅសហភាពអឺរ៉ុបវិញ លោក រដ្ឋលេខាធិការបានបញ្ជាក់ថា ឆ្នាំ២០២១ កម្ពុជា បានក្លាយជាប្រទេសជាប់លំដាប់ថ្នាក់ទី១ នៅលើពិភពលោកដែលបាននាំចេញកង់ទៅសហភាពអឺរ៉ុបច្រើនជាងគេគឺប្រមាណ២៤ភាគរយដែលមានតម្លៃប្រមាណ៦០០លានដុល្លារអាមេរិក ប្រួទេសចិនឈរ លំដាប់ថ្នាក់លេខ២មាន១៧ភាគរយនិងតៃវ៉ាន់ជាប់លេខ៣មាន១១ភាគរយ ខណៈឆ្នាំ២០១៧ និងឆ្នាំ២០១៨ តៃវ៉ាន់ជាប់លេខ១ ចិនឈរលេខ២និងកម្ពុជាឈរលេខ៣៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


