ព័ត៌មានជាតិ
សន្ទូងដំណាំរួមផ្សំជាង ១ ពាន់ហិកតា និងផ្ទះពលរដ្ឋជិត ៥០០ ខ្នង រងផលប៉ះពាល់ដោយសារទឹកជំនន់
គិតត្រឹមថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២២នេះទឹកជំនន់បានបង្កឱ្យប៉ះពាល់ដល់សន្ទូងនិងដំណាំរួមផ្សំផ្សេងៗរបស់ប្រជាពលរដ្ឋប្រមាណជាង ១៦០០ ហិកតាព្រមទាំងផ្ទះសម្បែង ៤៧០ ខ្នង សាលារៀន វត្តអារាម ផ្លូវជាតិផ្លូវលំជិត២ពាន់ម៉ែត្រនិងស្ពានមួយចំនួននៅស្រុកចំនួន២ នៃខេត្តរតនគីរី។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យប៉ះពាល់ឃុំសង្កាត់ចំនួន ៥ នៅស្រុកកូនមុំនិងស្រុកលំផាត់ខេត្តរតនគីរីមានប្រជាពលរដ្ឋចំនួន ៤៧២គ្រួសារស្មើនឹង១៧៤៨នាក់ក្នុងនោះបានជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន២៧៧គ្រួសារ និងជម្លៀសសត្វគោក្របី ១៤២០ ក្បាល ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៤២៦ខ្នង សាលារៀន១កន្លែង វត្តអារាម១កន្លែង សន្ទូង៧៨៣ហិក ដំណាំរួមផ្សំ៨៤៥ហិកតា ផ្លូវជាតិប្រវែង១០២៣ម៉ែត្រផ្លូវលំជនបទ១៨៧០ម៉ែត្រនិងស្ពានចំនួន៣កន្លែង។

លោកបានបន្តថា គិតត្រឹមថ្ងៃទី ១៣ សីហានេះស្ថានភាពទឹកជំនន់បានស្រកបន្តិចហើយក្នុងករណីទឹកបន្តស្របបែបនេះវានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់សន្ទូងដំណាំស្រូវផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា។
ប៉ុន្តែប្រសិនបើភ្ញៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ទៀតនោះវានឹងបង្កផលប៉ះពាល់បន្ថែមទៀតដោយសារបឹង ព្រែកនិងស្ទឹងមានទឹកដក់ឆ្អែតរួចទៅហើយ។
លោកបានបន្តទៀតថា ចំណែកនៅខេត្តស្ទឹងត្រែងវិញស្ថានភាពទឹកក៏បានស្រកវិញហើយដែរគិតត្រឹមថ្ងៃទី ១៣ សីហានេះ។
ប៉ុន្តែប្រជាពលរដ្ឋក៏តោងតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរដោយត្រូវត្រៀមលក្ខណៈឱ្យរួចរាល់នូវសម្ភារៈចាំបាច់មួយចំនួនដើម្បីជួយសង្គ្រោះបានទាន់ពេលវេលាពេលមានទឹកជំនន់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


