ព័ត៌មានជាតិ
ពិព័រណ៍ស្ទែម ឆ្នាំ២០២២នៅខេត្តបន្ទាយមានជ័យកុមារាម្នាក់ប្រើប្រាស់របស់របរគេចោលច្នៃជាម៉ាស៊ីន ច្រូតស្រូវ និងរបស់លេងជាច្រើនទៀតបញ្ជាដោយតេឡេ
បន្ទាយមានជ័យ ៖ ក្នុងឱកាសតាំងពិព័រណ៍ស្ទែមឆ្នាំ២០២២នៅខេត្តបន្ទាយមានជ័យ ដែលបានប្រារព្ធធ្វើនៅបរិវេណសួនមានជ័យ កាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២២មានសិស្សសាលាជាកុមារា អាយុ១៤ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិព្រៃឫស្សី សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ បានទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិតទៅជារបស់លេង ដូចជា ម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូច បញ្ជាដោយ តេឡេ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។

ក្មេងប្រុសដែលមានការច្នៃប្រឌិតខាងលើមានឈ្មោះ លឹម វណ្ណារិទ្ធ អាយុ១៤ រៀននៅថ្នាក់ ៨ សាលា សិរីសោភ័ណបានឲ្យដឹងថា ដោយសារតែមានការស្រលាញ់ និងមានចំណង់ចំណូលចិត្តតាំងពីក្មេង ក្នុងការកែច្នៃរបស់របរផ្សេងៗ ទៅជារបស់លេងដោយបានប្រើប្រាស់វត្ថុដែលគេបោះចោលមានដូចជា សំបកកេស ចានស្នោរ បំពង់បឺតជាដើម ដើម្បីប្រមូលយកមកកែច្នៃជាម៉ាស៊ីនច្រូត ដោយមានតេឡេបញ្ជាឲ្យទៅមុខ ថយក្រោយបាន ដូចរបស់ពិតជាដើម។ ម៉ាស៊ីន ច្រូតស្រូវខ្នាតតូច ដែលផ្សំឡើងពីរបស់ អេតចាយនេះ គឺបានប្រើរយៈពេល១សប្តាហ៍ ទើបរួចរាល់ទើបចេញជារូបរាង និងបញ្ជាបាន បើគិតពីការចំណាយជាថវិកាអស់ប្រមាណ៤ម៉ឺនរៀលតែប៉ុណ្ណោះ។

ក្មួយប្រុស លឹម វណ្ណារិទ្ធ ក៏បានបន្ថែមថា ក្រោយបង្កើនម៉ាស៊ីនស្រូវមួយនេះ រូបគេក៏បានបង្កើបជារបស់របរលេងផ្សេងៗទៀតដូចជា កូនឡានដី ត្រាក់ទ័រ ជាដើម។

ជាមួយគ្នានោះក្មួយប្រុសក៏ចង់បង្កើតជារបស់លេងផ្សេងៗទៀត ភ្ជាប់ដោយបច្ចេកវិទ្យាថ្មីៗផងដែរ។ អ្វីជាបំណងប្រាថ្នារបស់ក្មួយប្រុស លឹម វណ្ណារិទ្ធ នៅថ្ងៃអនាគតគឺគេចង់ក្លាយជា អ្នកឌីហ្សាញ់មួយរូប។

ក្រៅពីស្នាដៃច្នៃប្រឌិតរបស់សិស្សសាលាខាងលើការមានការច្នៃប្រឌិតរបស់សិស្សជាច្រើនទៀតមកពីសាលានានាទូទាំងខេត្តបន្ទាយមានជ័យដូចជាសិស្សសាលាអនុវិទ្យាល័យទឹកថ្លាក៏បានដាក់តាំងនៅស្នាដៃរបស់សិស្សជាបន្ទុះភ្នំភ្លើងនិងផ្ទះលំហែកាយបំពាក់ដោយភ្លើងសេនសឺ និង ការបង្កើតខ្យល់បករហាត់ទឹក។

ពិព័រណ៍ស្ទែមឆ្នាំ២០២២ ជាព្រឹត្តិការណ៍អប់រំដ៏ធំលើកដំបូងក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្គការសាម៉ារីតាន់ ភឺស សហការជាមួយ ក្រុមហ៊ុនស្មាត ក្រុមហ៊ុនម៉ាធេប ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនផេតត្រាំ និងស្ថានទូតអង់គ្លេស មានលោកគ្រូអ្នកគ្រូដឹកនាំសិស្សសាលាចូលរួមជាងបួនពាន់នាក់៕
ដោយ ៖ អ.ពៅ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


