ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានបិទប្រទេសទាំងមូលបើប្រជាជនមិនសហការទប់ស្កាត់កូវីដ
អាជ្ញាធរដែលគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩នៅប្រទេសថៃបានចេញការព្រមានខ្លាំងៗកាលពីថ្ងៃសុក្រម្សិលមិញនេះថា សូមសហការជាមួយគោលការណ៍ណែនាំរបស់យើងបើមិនដូច្នោះទេ នឹងមានការបិទប្រទេសទាំងមូលនៅត្រឹមខែមីនា។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា វិធានការចុងក្រោយនឹងត្រូវអនុវត្តប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការត្រឹមត្រូវពីប្រជាជននិងប្រសិនបើស្ថានភាពមិនអាចគ្រប់គ្រងបាន។
លោកវេជ្ជបណ្ឌិត Taweesilp កំពុងធ្វើការដោះស្រាយនូវក្តីព្រួយបារម្ភជាទូទៅបន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងថ្មីៗដែលកើតចេញពីផ្សារបង្គាមួយក្នុងខេត្តសាមុតសាខនដែលប៉ះពាល់ដល់ពលករចំណាកស្រុកភាគច្រើន។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃមានករណីឆ្លងកូវីដសរុប៥,៩១០ករណី អ្នកស្លាប់៦០នាក់ ព្យាបាលជាសះស្បើយ៤,១៣០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ផ្ទុះកូវីដខ្លាំង ម៉ាស់នៅ ភូកេត ឡើងថ្លៃហើយ រកទិញមិនបានទៀត
ចុចអាន៖ កូវីដនៅ ថៃ រាលដាលដល់៣១ខេត្ត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី