Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងទាំងព្រឹកនៅស្រុកស្នួល

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើប្រក់សង្ក័សី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងទាំងព្រឹក ដែលសរុបទឹកប្រាក់អស់ប្រហែល៩០០០ដុល្លារ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង​០៧​និង៤០នាទីព្រឹក ថ្ងៃទី​២៦​ ខែ​សីហា​ ឆ្នាំ២០២២ ​នៅចំណុចភូមិសំរ៉ង​ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ​ ០៧​ x ០៩ ម៉ែត្រ​ ធ្វើអំពីឈើប្រក់សង្ក័សី ម្ចាស់ផ្ទះឈ្មោះ លាង​ លឿន​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ​ ធាម​ សំ​ អាយុ​៤៦​ឆ្នាំ​ ជនជាតិខ្មែរ​។

របាយការណ៍បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលខូចខាតផ្ទះទាំងស្រុង និងសម្ភារៈមួយចំនួនសរុបជាទឹកប្រាក់ប្រហែល៩០០០​ដុល្លារ ។

ករណីនេះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្នួល បានចេញអន្តរាគមន៍បាញ់ពន្លត់ធ្វើអោយរលត់ទាំងស្រុងដោយប្រើប្រាស់ទឹកអស់ចំនួន០១​រថយន្ត និងរថយន្ដដឹកទឹករបស់បងប្អូនប្រជាពលរដ្ឋចំនួន ០២​រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម